អ៊ីស្រាអែល ប្តេជ្ញាកំទេចមូលដ្ឋានក្រុមហាម៉ាសអោយរាប ក្រោយជនជាតិអ៊ីស្រាអែលជាង២៥០នាក់ ត្រូវបានសម្លាប់ និង១.៥០០នាក់ រងរបួស

អន្តរជាតិ ៖ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានព្រមានប្រជាជនរស់នៅក្នុងតំបន់ហ្កាហ្សានៅពេលលោកប្តេជ្ញាប្រែក្លាយផ្នែកខ្លះនៃទឹកដីនេះទៅជាគំនរ«ផេះផង់»។
លោកណេតាន់យ៉ាហ៊ូ មុននេះបានប្រកាសថា អ៊ីស្រាអែលកំពុងធ្វើសង្រ្គាមក្រោយក្រុមសកម្មប្រយុទ្ធហាម៉ាស(Hamas)ទម្លុះការបិទខ្ទប់នៅតំបន់ហ្កាហ្សាស្រ្ទីបកាលពីថ្ងៃសៅរ៍ដើម្បីបើកការវាយប្រហារទាំងព្រឹក។មន្រ្តីផ្នែកសេវាសង្រ្គោះបានប្រាប់សារព័ត៌មានអ៊ីស្រាអែលថា យ៉ាងហោចណាស់មនុស្ស២៥០នាក់ត្រូវបានសម្លាប់និងប្រមាណ១.៥០០នាក់រងរបួសក្នុងការវាយប្រហារដ៏ភ្ញាក់ផ្អលើនេះ។វាជាការវាយប្រហារសម្លាប់មនុស្សច្រើនបំផុតលើទឹកដីអ៊ីស្រាអែល។

ចំណែកខាងប៉ាឡេស្ទីនវិញ ក្រសួងសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា យ៉ាងហោចណាស់មនុស្ស២៣២នាក់ត្រូវបានសម្លាប់និង១.៧០០នាក់រងរបួសដោយការវាយប្រហារសងសឹកតាមផ្លូវអាកាសរបស់អ៊ីស្រាអែលលើទឹកដីហ្កាហ្សា។

ក្នុងការថ្លែងតាមទូរទស្សន៍ លោកនេណាន់យ៉ាហ៊ូ បាននិយាយថា យោធាអ៊ីស្រាអែលនឹង«សងសឹកចំពោះថ្ងៃខ្មៅងងឹត» តែបានព្រមានថា«សង្រ្គាមនឹងត្រូវការពេល។វាពិបាក។រាល់ទីកន្លែងដែលពួកហាម៉ាសលាក់ខ្លួន ធ្វើប្រតិបត្តិការចេញ យើងនឹងប្រែក្លាយវាទៅជាគំនរផេះ សូមចាកចេញពីទៅនោះភ្លាមទៅ»។
យោងតាមការិយាល័យរបស់នាយករដ្ឋមន្រ្តី អ៊ីស្រាអែល នឹងឈប់ផ្តល់ចរន្តអគ្គិសនី ប្រេងនិងទំនិញទៅកាន់ហ្កាហ្សា ៕

អត្ថបទដែលជាប់ទាក់ទង