កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការកោះហៅបុរសចំនួន ០៣នាក់ ដែលអះអាងខ្លួនមានអ្នកនៅពីក្រោយខ្នងជាស្នងការ មកចូលខ្លួនបំភ្លឺ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ភ្នំពេញ ៖ បន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មាននៅបណ្តាញសង្គម មានករណីបុរសម្នាក់ដើរប្រមូលលុយអាជីវករលក់ដូរតាមផ្លូវចូលបុរីសែនមនោរម្យ ហើយអះអាងខ្លួនមានអ្នកនៅពីក្រោយខ្នងជាស្នងការ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យកម្លាំងជំនាញធ្វើការស្រាវជ្រាវ និងកោះហៅអ្នកពាក់ព័ន្ធមកបំភ្លឺ។

នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ បុរស០៣នាក់ បានចូលខ្លួនបំភ្លឺ និងសារភាពថាពួកគាត់និយាយដោយអចេតនា គ្មានបំណងយកឈ្មោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ យកមកប្រើប្រាស់គំរាគអ្នកដទៃនោះទេ។ សារសម្លេងនោះពួកគាត់និយាយក្នុងគ្រុបតេឡេក្រាមនោះទេ គ្រាន់តែនិយាយគំរាមអ្នកសារព័ត៌មាន ដែលថតគាត់ប្រមូលភាស៊ីពីអាជីករ គឺមានអ្នកនៅក្នុងគ្រុបយកសារសម្លេងពួកគាត់បញ្ចេញមកខាងក្រៅបង្ហោះឱ្យអ្នកសារព័ត៌មាន។

បន្ទាប់ពីសាកសួររួច បុរស០៣នាក់ បានសារភាពទទួលកំហុស ហើយសមត្ថកិច្ចបានអប់រំណែនាំ ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនេះ និងអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ៕

អត្ថបទដែលជាប់ទាក់ទង