កប៉ាល់ធំជាងគេបំផុតលើលោក ធំជាងកប៉ាល់ ទីតានិច ៥ ដងអាចផ្ទុកមនុស្សបានជិត ១ ម៉ឺននាក់ ត្រៀមដឹកអ្នកដំណើរចុងខែនេះ

កប៉ាល់ទេសចរណ៍ធំជាងគេបំផុតលើពិភពលោក ដែលមានទំហំធំលើសកប៉ាល់ទីតានិច រហូតដល់ទៅ ៥ ដង នឹងត្រៀមខ្លួនដំណើរការដឹកអ្នកដំណើរកម្សាន្តជុំវិញពិភពលោកហើយ នៅចុងខែមករា ឆ្នាំ ២០២៤ នេះ។

កប៉ាល់យក្ស «Icon of the Seas» ដែលសាងសង់ដោយក្រុមហ៊ុន Royal Caribbean មានប្រវែង ៣៦៥ ម៉ែត្រ និង ទម្ងន់ ២៥០ ៨០០ តោន ដែលធំខ្លាំងលើសកប៉ាល់ទីតានិចរហូតដល់ទៅ ៥ ដង។ កប៉ាល់ «Icon of the Seas» នេះដែរ អាចផ្ទុកអ្នកដំណើរបានរហូតដល់ ៧ ៦០០ នាក់ និង បុគ្គលិកចំនួន ២ ៣៥០ នាក់។

គួរបញ្ជាក់ផងដែរថា កប៉ាល់ «Icon of the Seas» នឹងធ្វើដំណើរកម្សាន្តជាលើកដំបូង ចេញពីក្រុង Miami ទៅ នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៤ ខាងមុខនេះ ដែលដឹកអ្នកដំណើរជុំវិញពិភពលោក ជាមួយនឹងទិដ្ឋភាព និង គ្រឿងបរិក្ខារប្រណីតៗ ធ្វើឱ្យអ្នកដំណើរទទួលបានបទពិសោធមួយដែលចងចាំមិនអាចបំភ្លេចបាន៕

អត្ថបទដែលជាប់ទាក់ទង