ចង់ដាក់ពាក្យបណ្ដឹង ឬ សួរព័ត៌មានរឿងក្តីនៅតុលាការ អាចទាក់ទងទៅលេខទាំងនេះបាន

ក្រសួងយុត្តិធម៌ នាពេលថ្មីៗនេះបានចេញសេចក្ដីជូនដំណឹង ដោយផ្ដល់នូវលេខទំនាក់ទំនងជាច្រើនខ្សែ សម្រាប់ទាក់ទងទៅកាន់ក្រសួងយុត្តិធម៌ដើម្បីមានភាពងាយស្រួលក្នុងការដាក់ពាក្យបណ្ដឹង ឬសាកសួរព័ត៌មាននានាក្នុងក្របខ័ណ្ឌនៃយុទ្ធនាការជំរុញ និង ពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និង យុទ្ធនាការត្រួតពិនិត្យ និង ដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។

អាស្រ័យហេតុនេះ សាធារណជន អាចទាក់ទងទៅកាន់ ៖

១. ក្រុមការងារទទួលពាក្យបណ្ដឹង តាមលេខទូរសព្ទ ០៩៩ ៤៤៤ ១៨១ ឬ តាមប្រព័ន្ធ តេឡេក្រាម ដែលមាន QR Code ដូចក្នុងលិខិត។

២. ក្រុមការងារព័ត៌មាន និង ទំនាក់ទំនងសាធារណៈ តាមរយៈ ៖

– ឯកឧត្តម ជិន ម៉ាលីន ០៦១ ៦៦៦ ៧៧៨

– ឯកឧត្តម សេង ឌីណា ០៩៨ ៦០០ ១៣៣

– លោកជំទាវ សុខ វិសាល ០១២ ៣១១ ៧៤៦

– លោកស្រី ឌី ម៉ូឡានី ០៩៥ ៧៨៩ ៥៦៩

សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖

អត្ថបទដែលជាប់ទាក់ទង