ជំទាវ ចន ច័ន្ទលក្ខិណា Live វីដេអូឆ្លើយតបទាំងយប់ទៅម្ចាស់ផេក កំពូល ម៉ូត ជុំវិញរឿងបារមី ព្រះនាងឥន្រ្ទទេវី

មកដល់ពេលនេះកាន់តែផ្ទុះក្តៅគគុកហើយ ជុំវិញរឿងរ៉ាវអ្នកលក់អនឡាញមួយរូបត្រូវបានគេស្គាល់ថាជាម្ចាស់ផេក កំពូល ម៉ូត បានតាំងថាខ្លួនមានបារមី ព្រះនាងឥន្រ្ទទេវី ចូលសណ្ឋិត ដែលរឿងនេះនៅតែបន្តធ្វើឱ្យមហាជនមានការវែកញែកគ្នាព្រោងព្រាតពេញលើបណ្តាញសង្គម។

ក្រោយការផ្ទុះល្បីមិនទាន់ស្ងាត់នោះ កាលពីថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៤ កន្លងទៅនេះ ម្ចាស់គណនី កំពូល ម៉ូត ដែលបានបើកបង្ហាញថាខ្លួនមានបារមី ព្រះនាងឥន្រ្ទទេវី ចូលសណ្ឋិត ក៏បាន Live បកស្រាយបញ្ជាក់ពីបារមីដែលចូលសណ្ឋិតដល់មហាជនបានដឹងជាសាធារណៈ ហើយជាមួយគ្នានោះរូបគេក៏បានឆ្លើយតបយ៉ាងក្តៅគគុកទៅកាន់ជំទាវ ចន ច័ន្ទលក្ខិណា នូវរឿងរ៉ាវមួយចំនួនថែមទៀតផង។

មិនចាំយូរនាំខូចការណ៍ នៅយប់ថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៤ ដដែលនោះ ជំទាវ ចន ច័ន្ទលក្ខិណា ដែលជាប្រធានសមាគមសិល្បករខ្មែរ ក៏បាន Live វីដេអូទាំងយប់ ឆ្លើយតបទៅនឹងអ្នកលក់អនឡាញជាម្ចាស់គណនី កំពូល ម៉ូត ដែលបានបើកបង្ហាញថាខ្លួនមានបារមី ព្រះនាង ឥន្រ្ទទេវី ចូលសណ្ឋិត ពីហេតុផលមួយចំនួនដែលឈានដល់ធ្វើឱ្យជំទាវរិះគន់នោះ។

ចង់ដឹងថាជំទាវ ចន ច័ន្ទលក្ខិណា  ធ្វើការបកស្រាយ និង ឆ្លើយតបយ៉ាងណាខ្លះទៅកាន់ម្ចាស់គណនី កំពូល ម៉ូត ដែលបានបើកបង្ហាញថាខ្លួនមានបារមី ព្រះនាងឥន្រ្ទទេវី ចូលសណ្ឋិត នោះ សូមចុចទស្សនាវីដេអូខាងក្រោម ៖

អត្ថបទដែលជាប់ទាក់ទង