ចូលរួមរំលែកទុក្ខផង លោក យឹម ណារ៉ា កំពុងជួបទុក្ខធ្ងន់ដោយអ្នកម្ដាយបង្កើតរបស់លោក បានទទួលមរណភាព

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ពិធីករ និងតារាសម្ដែង លោក យឹម ណារ៉ា បច្ចុប្បន្នកំពុងជួបទុក្ខជាទម្ងន់ដោយអ្នកម្ដាយបង្កើតតែមួយរបស់លោក បានទទួលមរណភាព។ គួរបញ្ជាក់ផងដែរថា លោកស្រី ហួត ហៀង ដែលត្រូវជាម្ដាយបង្កើតរបស់ ពិធីករ និង តារាសម្ដែង លោក យឹម ណារ៉ា បានទទួលអនិច្ចកម្មនៅថ្ងៃសុក្រ ទី០៥ ខែមករា កន្លងទៅនេះ។

ជាមួយនឹងដំណឹងដ៏សោកសៅមួយនេះ យើងឃើញថា មិត្តៗសិល្បករសិល្បការនី នាំគ្នាចូលរួមរំលែកទុក្ខទៅកាន់គ្រួសារនៃសព ពិសេស លោក យឹម ណារ៉ា។ ទន្ទឹមនឹងនេះដែរ គ្រួសារនៃសពបានរៀបចំប្រារព្ធពិធីបុណ្យគម្រប់ខួប៧ថ្ងៃ និង ១០០ថ្ងៃ ដែលត្រូវនឹងថ្ងៃទី១០ខាងមុខនេះផងដែរ។

អ្វីដែលធ្វើឲ្យមហាជនមានការអាណិតអាសូរទៀតនោះ គឺតារាប្រុសរូបនេះ បានសរសេរសារបង្ហោះយ៉ាងខ្លី ប៉ុន្ដែចាក់ដោតបេះដូងកូនៗគ្រប់រូបថា “ចាប់ពីពេលនេះទៅម៉ាក់បានសំរាកហើយម៉ាក់លែងហត់ទៀតហើយឈប់ពិបាកហូបច្នាំឈប់ចាក់ថ្នាំច្រើនទៀត” ហើយចុងបញ្ចប់ក៏សរសេរថា I love u and alway miss u ដែលមានន័យថា លោកស្រឡាញ់ និង តែងតែនឹករលឹកអ្នកម្ដាយជារៀងរហូត៕

ប្រភព៖ Nara Yim

 

អត្ថបទដែលជាប់ទាក់ទង