បង្កឱ្យមានការភ្ញាក់ផ្អើល ជនជាតិចិនប្រុសស្រីចំនួន២នាក់ នាំគ្នាចូលហាងលក់សម្លៀកបំពាក់មួយកន្លែង នៅអគារ «The BRIDGE» ហើយក៏ប្រើហិង្សា ដាក់បុគ្គលិកហាង និងសន្តិសុខ
ភ្នំពេញ ៖ កាលពី ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ នៅចំណុចហាងលក់សម្លៀកបំពាក់មួយកន្លែង ក្រោមអគារ «THE BRIDGE» ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ មុនពេលកើតហេតុ គាត់បានឃើញជនជាតិចិន២នាក់ប្រុសស្រីចុះពីលើរថយន្តទំនើប LEXUS LM 300h ពណ៌ស មួយគ្រឿង មានស្លាកលេខ កម្ពុជាB.L.7799 រួចដើរចូលទៅក្នុងហាងកើតហេតុនេះ »។
សន្តិសុខយាមអគារ ប្រាប់ថា បន្ទាប់ពីចូលទៅខាងក្នុងហាងហើយ ដោយមិនដឹងច្បាស់ថា តើមានមូលហេតុអ្វីនោះទេ? ស្រាប់តែកើតមានរឿងហិង្សាកើតឡើងតែម្ដង។ ដោយមើលឃើញថា មិនស្រួល ពួកគាត់ក៏នាំគ្នាចូលទៅជួយឃាត់ តែបែរជាត្រូវបុរសចិននេះ វាយបន្ថែមទៅវិញ បង្កឱ្យមានការភ្ញាក់ផ្អើលកាន់តែខ្លាំងនៅចំណុចកើតហេតុតែម្ដង»។
បើតាមការបញ្ជាក់ពីនារីម្នាក់ ដែលជាអ្នកគ្រប់គ្រងទូទៅនៅក្នុងហាង ក៏បានប្រាប់ឲ្យដឹងដែរថា «មាននារីចិនម្នាក់ បានប្រើប្រាស់អំពើហិ.ង្សាទៅលើបុគ្គលិកស្រីរបស់គាត់ ក្នុងពេលពួកគេចូលមកមើលសម្លៀកបំពាក់នៅក្នុងហាង ដោយទះបុគ្គលិកហាងរបស់គាត់១កំផ្លៀង»។
នារីជាអ្នកគ្រប់គ្រងទូទៅនៅក្នុងហាង បញ្ជាក់ប្រាប់ទៀតថា «នៅក្នុងហាង គឺមាន CAMERA សុវត្ថិភាពបង្ហាញគ្រប់រូបភាពនៃអំពើហិ.ង្សា ដែលនារីបង្កវា.យទៅលើបុគ្គលិករបស់គាត់។ បន្ទាប់ពីបង្កហិ.ង្សារួច ជនដៃដល់ប្រុសស្រីទាំង២នាក់នោះក៏ព្យាយាមឡើងរថយន្ត ដើម្បីរត់គេចចេញពីកន្លែងកើតហេតុ តែត្រូវបានសន្តិសុខ និងកម្លាំងអាវុធហត្ថខណ្ឌចំការមន ចុះមកឃាត់ទាន់ពេលវេលា»។
កម្លាំងអាវុធហត្ថខណ្ឌចំការមន ក៏បានឃាត់រថយន្ត និងនាំខ្លួនបុរសនារីជាដៃដល់ទាំង២ ទៅកាន់មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំការមន ដើម្បីធ្វើការសាកសួរនាំ ព្រមទាំងបានឱ្យភាគីរងគ្រោះចូលមកដោះស្រាយគ្នាតាមនីតិវិធីច្បាប់៕