ក្នុងឱកាសឆ្លងឆ្នាំសកល២០២៣ ឈានចូលឆ្នាំ២០២៤ ដើមី្បទទួលស្វាគមន៍ដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិនោះ រដ្ឋបាលខេត្តសៀមរាប
សៀមរាប ៖ ក្នុងឱកាសឆ្លងឆ្នាំសកល២០២៣ ឈានចូលឆ្នាំ២០២៤ ដើមី្បទទួលស្វាគមន៍ដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិនោះ រដ្ឋបាលខេត្តសៀមរាប បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដឹកនាំដោយ លោកប្រាក់ សោភណ្ឌ័ អភិបាលខេត្ត បានរៀបចំតុបតែងលម្អសម្រាប់ឆ្លងឆ្នាំសកល២០២៣-២០២៤ និង បង្កភាពសប្បាយជូនដល់ភ្ញៀវជាតិ និងអន្តរជាតិ បានមកទស្សនាកម្សាន្ត។
ក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៣០ធ្នូ ២០២៣មកដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ បើតាមរបាយការណ៍របស់ មន្ទីរទេសចរណ៍ខេត្តសៀមរាបបានឲ្យដឹងថា ភ្ញៀវទេសចរណ៍ មកពីតាមបណ្តារាជធានី ខេត្ត បានចូលមកដើរកម្សាន្ត នៅតាមរមណីយដ្ឋាននានា រួមទាំងរាត្រីឆ្លងឆ្នាំនៅខេត្តសៀមរាប ឆ្លងឆ្នាំថ្មី ឆ្នាំសកល២០២៣ ឈានចូល ឆ្នាំ២០២៤ មានចំនួនប្រមាណជា ៣០៤ពាន់៦៤នាក់ ភាគច្រើន គឺភ្ញៀវទេសចរណ៍ក្នុងប្រទេស ធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារ មានប្រមាណ ២៩៥ពាន់នាក់ និង ភ្ញៀវទេសចរណ៍បរទេស ៩ពាន់៦៤នាក់ ៕