អ្នកបើកបររថយន្ត FUSO ត្រូវបានឃាត់ខ្លួននៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីចាត់ការតាមនីតិវិធី ក្រោយពីកើតមានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូបណ្តាលឱ្យអ្នកបើកបរម៉ូតូជាសិស្ស ស្លាប់ នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១០:៤៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកេីតឡេីង រវាងរថយន្ដ FUSO ពណ៌ស-ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3D-8479 និងម៉ូតូម៉ាក HONDA SCOOPY ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1KL-7610 នៅចំណុចផ្លូវប្រសព្វ លើមហាវិថីឈ្នះឈ្នះ ប្រសព្វផ្លូវបេតុង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ បណ្តាលឱ្យម្ចាស់ម៉ូតូជាសិស្ស ស្លាប់ នៅកន្លែងកើតហេតុ មូលហេតុដោយសារម្ចាស់ម៉ូតូបើកបរខ្វះការប្រុងប្រយ័ត្ន (ឡើងវ៉ាជែងពុំពិនិត្យមើលឧបសគ្គ និងមិនគ្រប់អាយុបើកបរ)។

ជនសង្ស័យឈ្មោះ គេត គឿន ភេទប្រុស មុខរបរអ្នកបើកបររថយន្តផែស្ងួត សុកន មានទីលំនៅភូមិតាត្រាវ ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្ម៉ំ ខេត្តត្បូងឃ្ម៉ំ ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង