ចប់បាត់ហើយសុទ្ធតែសារធាតុគីមី! លក់ខ្ញីដុំមិនទាន់ហាន់និងខ្ញីហាន់រួច ដែលមានលាយសារធាតុ Sodium Hydrosulfite បំផ្លាញសុខភាពអ្នកដទៃ
ភ្នំពេញ ៖ នោះចប់បាត់ហើយសុទ្ធតែសារធាតុគីមី…ចាប់មិនចេះអស់ , ដូច្នេះសូមសួរថា៖ «បើអ្នកចង់ រកសុីចង់មានចង់បាន លក់ខ្ញីដុំមិនទាន់ហាន់និងខ្ញីហាន់រួច ដែលមានលាយសារធាតុ Sodium Hydrosulfite បំផ្លាញសុខភាពអ្នកដទៃ តើអ្នកមានសេចក្តីសុខទេ ! » ។
សូមបញ្ជាក់ថា មន្ត្រីជំនាញបានរកឃើញ ខ្ញីដុំមិនទាន់ហាន់ចំនួន ៩៤០គីឡូក្រាម និងខ្ញីហាន់រួច ដែលមានលាយសារធាតុ Sodium Hydrosulfite ចំនួន ២០គីឡូក្រាម និងមើមខ្ញីត្រាំចំនួន៦០គីឡូក្រាម រួមទាំងសារធាតុ Sodium Hydrosulfite ចំនួន ៣.៨ គីឡូក្រាមផងដែរ ដូចនេះមន្ត្រីជំនាញបានសម្រេចចាត់វិធានការបន្តតាមនីតិវិធីភ្លាមៗ ។ ក្រោយពីបានចុះត្រួតពិនិត្យទីតាំងកែឆ្នៃ និងចែកចាយខ្ញីហាន់១កន្លែង ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែធ្នូឆ្នាំ២០២៣ ។
សារធាតុ Sodium Hydrosulfite ជាប្រភេទសារធាតុគីមីហាមឃាត់ និងមិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ដាក់បន្ថែមក្នុងម្ហូបអាហារទេ ដែលការទទួលទាននូវសារធាតុនេះ អាចបណ្តាលឱ្យពិបាកដកដង្ហើម សម្ពាធឈាមចុះទាប វិលមុខ ឈឺពោះ ក្អួតចង្អោរ រាគរូស ឬគ្រោះថ្នាក់ដល់ជីវិតផ្សេងៗទៀត ។
អ្នករកសុីបែបៗនេះ ស្មើនឹងមានចេតនា សម្លាប់អ្នកបរិភោគដោយលក្ខណះប្រយោល គួរជំនាញមានវិធានការតឹងតែង លើនីតិវិធី ដើម្បីការពារដល់ សុខភាព ប្រជាពលរដ្ឋយើង៕