សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត លោកទាំងទេ្វ បានចាត់ក្រុមគ្រូពេទ្យសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ( TYDA )
រាជធានីភ្នំពេញ៖ បងប្រុស វ៉ន ខ្វាន អាយុ ៣៥ឆ្នាំ, បងស្រី ហុន ភាព អាយុ ៤៣ ឆ្នាំ និង អ៊ំប្រុស អ៊ំ អាំ អាយុ ៥៥ ឆ្នាំ រស់នៅស្រុកបាធាយ ខេត្តកំពង់ចាម មានជំងឺក្រួសក្នុងបង្ហួរនោម, ក្រួសក្នុងប្លោកនោម និងរីកក្រពេញប្រូស្តាត ។
ដោយក្តីសប្បុរសធម៌ដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត, លោកទាំងទេ្វ បានចាត់ក្រុមគ្រូពេទ្យសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ( TYDA ) សហការជាមួយអង្គការឆឺជី (Tzu Chi) ជួយសម្របសម្រួលជូនគាត់ទាំងបីនាក់ បានចូលមកពិនិត្យ និងព្យាបាលជំងឺ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ ។
ក្រោយពីសម្រាកព្យាបាល វះកាត់ និងឆ្លុះបំបែកក្រួសចេញដោយជោគជ័យ បច្ចុប្បន្ន សុខភាពគាត់បានរឹងមាំ និងត្រូវបានអនុញ្ញាតឱ្យត្រលប់ទៅផ្ទះវិញ ជាមួយក្តីសប្បាយរីករាយ និងទឹកចិត្តគោរពថ្លែងអំណរគុណ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ដ៏ជ្រាលជ្រៅបំផុត ។
អរគុណក្រុមគ្រូពេទ្យ TYDA