ពលរដ្ឋមានការភ្ញាក់ផ្អើល ស្រ្តីម្នាក់បាន ចង ក ស្លាប់នៅក្នុងផ្ទះ ដោយពុំទាន់ដឹងមូលហេតុ ចោលកូនប្រុសស្រីតូចៗ ចំនួន៣នាក់

ព្រះសីហនុ ៖ ពលរដ្ឋមានការភ្ញាក់ផ្អើល ក្រោយមានសេចក្តីរាយការណ៍ថា ស្រ្តីម្នាក់បាន ចង ក ស្លាប់នៅក្នុងផ្ទះ ដោយពុំទាន់ដឹងមូលហេតុ ចោលកូនប្រុសស្រីតូចៗ ចំនួន៣នាក់ នៅម្តុំភូមិថ្មី ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ យប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣នេះ ។

ប្រភពព័ត៌មានបានបញ្ជាក់ថា ស្ត្រីម្នាក់យកប្តីជនជាតិចិន គេត្រឡប់ទៅប្រទេសគេវិញ ជួបប្រពន្ធកូនគេ បន្សល់ទុក្ខកូន3នាក់ ក្នុងបន្ទប់ជួល សម្រេចចិត្តចង-ក សម្លាប់ខ្លួន ។

មន្ត្រីមូលដ្ឋានឲ្យដឹងថា ស្ត្រីរូបនេះមានប្តីជាជនជាតិបរទេស(ចិន) បច្ចុប្បន្នបុរសជាប្តីបានទៅប្រទេសគេវិញហើយ។ ចំណែកស្ត្រីរូបនេះនិងកូនតូចៗ សព្វថ្ងៃជួលបន្ទប់គេស្នាក់នៅ ក្នុងក្រុម១២ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។ បើតាមមន្ត្រីមូលដ្ឋានដដែលប្រាប់ថា ស្ត្រីរូបនេះគេឃើញស្លាប់ ដោយមានខ្សែចង ក ។ ទោះជាយ៉ាងនេះក្តី ក្រោយកើតហេតុសមត្ថកិច្ច បានចុះពិនិត្យធ្វើកោសល្យវិច្ចយ័តាមនិតិវិធីជំនាញសិន ៕

អត្ថបទដែលជាប់ទាក់ទង