ភ្លើងប្រច័ណ្ឌបុរសជាប្ដី បានកាប់ប្រពន្ធជាច្រើនកាំបិត បណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាម រួចក៏ទៅចង កសម្លាប់ខ្លួន នៅក្នុងផ្ទះបាយ
ខេត្តកំពង់ឆ្នាំង ៖ ដោយសារភ្លើងប្រច័ណ្ឌបុរសជាប្ដីបានកាប់ប្រពន្ធជាច្រើនកាំបិតបណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាម រួចក៏ទៅចងក សម្លាប់ខ្លួន នៅក្នុងផ្ទះបាយ នៅយប់ថ្ងៃទី ៥ខែតុលា ឆ្នាំ ២០២៣ នៅភូមិបឹងលាចឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ។
ស្ត្រីរងគ្រោះជាប្រពន្ធឈ្មោះ កែវ ស្រីអូន អាយុ ៣២ឆ្នាំ ប្ដីឈ្មោះ លី សារិនអាយុ ៣៤ឆ្នាំ មានមុខរបររកស៊ីកាប់គោលក់ ពួកគេមានកូនចំនួន២នាក់ ។
កាលពីព្រលប់ប្ដីប្រពន្ធទាំងពីរនាក់បានទាស់គ្នាជាខ្លាំង ក្រោយមកក៏មានការសម្របសម្រួលពីបងប្អូនក៏ស្ងប់ទៅវិញ ហើយក៏នាំគ្នាចូលដេករៀងៗខ្លួន ។
ស្រាប់តែវេលាម៉ោង ២រំលងអាទ្រាតឈានចូលថ្ងៃទី ៥ខែតុលា បុរសជាប្ដីបាន យកកាំបិតកាប់ប្រពន្ធចំកញ្ចឹងក ចំស្មានិងកន្លែងផ្សេងទៀត បណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាម បន្ទាប់ មក បុរសជាប្ដី បានទៅផ្ទះបាយចង កសម្លាប់ខ្លួនតែម្ដង។
នៅក្នុងហេតុការណ៍នោះ កូនប្រុសអាយុ ៩ ឆ្នាំឃើញសកម្មភាពដ៏ឃោរឃៅនេះក៏រត់ទៅប្រាប់ជីតាហើយក៏មានការភ្ញាក់ផ្អើលឡើង។
ប្រភពពីប្រជាពលរដ្ឋក្បែរខាងបានឲ្យដឹងថាគ្រួសារពីរនាក់ប្ដីប្រពន្ធតែងទាស់គ្នាជារឿយៗដោយសារប្ដីប្រចាំប្រពន្ធ។ នៅព្រឹកថ្ងៃទី ៥ ខែតុលានេះដែរសមត្ថកិច្ចនគរបាលបច្ចេកទេសបានទៅធ្វើកោសលវិច្ច័យនិងប្រគល់សព ទាំងពីរនាក់ប្ដីប្រពន្ធ ទៅក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕