ក្រុមក្មេងទំនើង ទំនេរពេក យកផាវដុត គប់ចូលកន្លែងម៉ាស្សា ផ្ទុះទៅជាជម្លោះ រហូតយកដុំថ្ម ទៅវាយកំទេចកញ្ចក់ផ្ទះម៉ាស្សាថែមទៀត ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន០៤នាក់ ក្នុងចំណោម០៨នាក់
ខេត្តកណ្ដាល ៖ នគរបាលស្រុកអង្គស្នួល បានឃាត់ខ្លួន ក្រុមក្មេងទំនើង៤នាក់ ក្នុងចំណោមបក្ខពួក៨នាក់បន្ទាប់ពីពួកគេ បានដុតផាវគប់ចូលក្នុងទីតាំងកោសជប់ម៉ាស្សា បង្កជាជម្លោះឈាន ហើយក្រុមក្មេងទាំងនោះ បានយកដុំថ្មគប់ចូលក្នុងទីតាំងបន្ថែមទៀត បណ្ដាលឱ្យខូចខាតសម្ភារៈមួយចំនួន។
ក្រុមក្មេងទំនើង ទំនេរពេក យកផាវដុត គប់ចូលកន្លែងម៉ាស្សា ផ្ទុះទៅជាជម្លោះ រហូតយកដុំថ្ម ទៅវាយកំទេចកញ្ចក់ផ្ទះម៉ាស្សាថែមទៀត ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន០៤នាក់ ក្នុងចំណោម០៨នាក់ ។
ចំណែកជនសង្ស័យ ០៨នាក់ (ប្រុស) ឃាត់ខ្លួនបាន០៤នាក់ ៖
១-ឈ្មោះ ហៀង លីហួ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃបឹង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ដកណ្ដាល (ឃាត់ខ្លួន) ។
២-ឈ្មោះ រិន ដានិ ភេទប្រុស អាយុ១៥ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិពងទឹក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល (ឃាត់ខ្លួន)។
៣-ឈ្មោះ តុប ចិន្ដា ហៅក្រិន ភេទប្រុសអាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងខ្ទឹម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល (ឃាត់ខ្លួន)។
៤-ឈ្មោះ យ៉ាង ពៅសុវណ្ណារិទ្ធ ភេទប្រុសអាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងក្រពេី ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល (ឃាត់ខ្លួន) រីឯ៤នាក់ទៀតរត់គេចខ្លួន។
ករណីនេះកើតឡើងកាលពីរំលងអាធ្រាត្រ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ នៅចំណុចផ្ទះជនរងគ្រោះក្នុងភូមិរកាធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ចំពោះករណីនេះកម្លាំងផ្នែកជំនាញ កំពុងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕