ជនជាតិខ្មែរសញ្ជាតិអាមេរិក ម្នាក់ ធ្វើអ-ត្ត-ឃា-ត ក្នុងផ្ទះវីឡាមួយកន្លែង នៅក្រុងសៀមរាប

ខេត្តសៀមរាប៖ សមត្ថកិច្ចបានឱ្យអោយដឹងថា ជនជាតិខ្មែរសញ្ជាតិអាមេរិក ម្នាក់បានធ្វើអត្តឃាត ចងកសម្លាប់ខ្លួន។
ហេតុការណ៍បានកើតឡើង ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ត្រង់ចំណុច បន្ទប់ជួល ស្ថិតនៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

សមត្ថកិច្ចបានបន្តថា ជនរងគ្រោះ ឈ្មោះ កង ណារិន (KORNG NARIN) ភេទប្រុស កើតថ្ងៃទី០៥-០៤-១៩៦១ ជនជាតិខ្មែរ សញ្ជាតិអាមេរិក កាន់លិខិតឆ្លងដែនលេខ៥៩៦០១៨២៦៥ មុខរបរគ្មាន ស្នាក់នៅក្នុងផ្ទះវីឡាខាងលើ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា តាមការសាកសួរឈ្មោះ ស៊ុន គន្ធា ភេទស្រី ជាម្ចាស់បន្ទប់ជួលបានអោយដឹងថា ជនរងគ្រោះ បានមកជួលបន្ទប់លេខ១៤ ស្នាក់នៅតែម្នាក់ឯង កាលពីអំឡុងដេីមខែ មិថុនា ឆ្នាំ២០២៣ និងតែងតែចេញចូលស្នាក់នៅជាធម្មតា មិនដែលមានបញ្ហាអ្វីនោះទេ។

ឈ្មោះ ស៊ុន គន្ធា បន្តថា រហូតដល់វេលាម៉ោង០៩និង៣០នាទីព្រឹក ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ស្រាប់តែអ្នកបេីករ៉ឺម៉កម៉ូតូកង់បី ម្នាក់ឈ្មោះ ហាក់ បានមកប្រាប់ថា គាត់បានទូរស័ព្ទទៅជនរងគ្រោះ ជាច្រើនលើក ប៉ុន្តែពុំមានអ្នកឆ្លើយតប ភ្លាមៗនោះខ្លួន និងឈ្មោះហាក់ ក៏បាននាំឡេីងទៅគោះទ្វារបន្ទប់ តែមិនមានអ្នកបេីក ដោយមានការសង្ស័យ ខ្លួនក៏បានរាយការណ៍ជូនសមត្ថកិច្ច សុំជួយអន្តរាគមន៍ពេលសមត្ថកិច្ចមកដល់ បានគាស់ទ្វារបន្ទប់ ស្រាប់តែឃើញជនរងគ្រោះ ចងករជាប់នឹងស្នួព្យួរខោអាវ មុខទូរក្នុងបន្ទប់ស្លាប់តែម្ដង។

បើតាមសមត្ថកិច្ចបញ្ជាក់បន្ថែមថា ផ្អែកតាមការស្រាវជ្រាវ របស់សមត្ថកិច្ចជំនាញ និងគ្រូពេទ្យអមតុលាការសន្និដ្ឋានថា ជនរងគ្រោះ បានស្លាប់ដោយសារ ចងករ (ធ្វេីអត្តឃាត)។
ទោះជាយ៉ាងណាសមត្ថកិច្ចមិនបានបញ្ជាក់អំពីមូលហេតុ ដែលនាំឱ្យជនរងគ្រោះធ្វើអត្តឃាតសម្លាប់ខ្លួននេះទេ។
សាកសព ត្រូវបាន គេបញ្ជូនតាមរថយន្តគ្លីនិកឯកជន 777 ទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញ រង់ចាំការសម្រេចពីស្ថានទូត និងក្រុមគ្រួសារ៕

អត្ថបទដែលជាប់ទាក់ទង