ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីលួចយកម៉ូតូ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី២ ស្រាវជ្រាវឃាត់ខ្លួន

ភ្នំពេញ ៖ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី២ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីលួចយកម៉ូតូ នៅចំណុចបុរីវិមានភ្នំពេញ ផ្លូវលេខ៧៧៧ ក្រុមទិ៨ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ប្រព្រឹត្តល្មើសកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។
ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖
១-ឈ្មោះ ឃុប ឈុនហាក់ ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅបន្ទប់ជួល ខណ្ឌពោធិ៍សែនជ័យ។
២-ឈ្មោះ មុយ តុលា ភេទប្រុស ជនជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ។
សម្ភារៈបាត់បង់៖ម៉ូតូម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1IA-9197 សេរីឆ្នាំ ២០១៩។ វត្ថុតាងដកហូត៖ ម៉ូតូម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ត្បូងឃ្មុំ 1L-3429, ផ្លាកលេខម៉ូតូ សៀមរាប 1AL-9871, ដែកសំប៉ែតចុងស្រួចសម្រាប់កាច់កម៉ូតូ ចំនួន០១, សោរខ្សៀលេខ៨ ចំនួន០១, ដង្កាប់ ចំនួន០២, ទូឡឺវីស ចំនួន០១, សោរម៉ូតូ ចំនួន០១, ទូរស័ព្ទ អិនចុចពិល ចំនួន ០១គ្រឿង, សោរចិញ្ចៀនមួយចំនួន។
ជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង