សមត្ថកិច្ចខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ របស់អ្នករត់ម៉ូតូឌុប
ភ្នំពេញ ៖ សមត្ថកិច្ច ខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួច ម៉ូតូ នៅចំណុច ក្រុម៧ ផ្លូវបេតុង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។ ការឃាត់ខ្លួននេះ ធ្វើឡើងក្រោមមានការដឹកនាំពីលោក ផល មេសា អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌឬស្សីកែវ។ ជនរងគ្រោះឈ្មោះពៅ សុភក្រ្ត័ អាយុ៤៣ឆាំ្ន មុខរបរ រត់ម៉ូតូឌុប មានទីលំនៅ បន្ទប់ជួលកន្លែងកើតហេតុខាងលើ។ ចំណែកជនសង្ស័យ ឈ្មោះសុខ ភក្រ្ត័ ភេទប្រុស អាយុ៣០ឆ្នាំមុរបរមិនពិតប្រាកដ ស្នាក់នៅម្តុំវត្តនាគវន្ត័ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។ មុនពេលកើតហេតុ ជនរងគ្រោះបានទុកម៉ូតូមុខបន្ទប់ជួលស្រាប់តែមានជនសង្ស័យ ដើរមកធ្វើសកម្មភាពលួចឆ្កឹះសោរម៉ូតូ០១គ្រឿងបានសំរេចហើយក៍ជិះម៉ូតូរត់គេចខ្លួនត្រូវជនរងគ្រោះឃើញទាន់ស្រែកចោរៗផ្អើលឆោឡោដល់អ្នកជិតខាងកំលាំងសមត្ថកិច្ចជួយអន្តរាគមន៍ឃាត់ជនសង្ស័យ០១នាក់យកមកប៉ុសិ្តដើម្បី ចាត់ការតាមនិតិវិធី៕