សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញទស្សនាពិពណ៌ស្នាដៃការអប់រំវិទ្យាសាស្រ្ត និងបច្ចេកវិទ្យារបស់សិស្សានុសិស្សមកពីកម្មវិធីសាលារៀនជំនាន់ថ្មី

ភ្នំពេញ៖​ ព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទស្សនាពិពណ៌ស្នាដៃការអប់រំវិទ្យាសាស្រ្ត និងបច្ចេកវិទ្យារបស់សិស្សានុសិស្សមកពីកម្មវិធីសាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ និងវិទ្យាល័យព្រែកលៀប ដែលបានដាក់តាំងបង្ហាញលទ្ធផលនៃការស្រាវជ្រាវ និងការបង្កើតគម្រោងពាក់ព័ន្ធនឹងរ៉ូបូទិក ទីក្រុងវៃឆ្លាត ការកែច្នៃផលិតផល បច្ចេកទេសកសិកម្ម និងអេឡិចត្រូនិក ក៏ដូចជាស្នាដៃសិល្បៈ និងការនិពន្ធសៀវភៅ។

ពិព័រណ៌នេះត្រូវបានរៀបចំដោយមូលនិធិសម្រាប់ការស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ នៃក្រសួងអប់រំ យុវជន និងកីឡា។

អត្ថបទដែលជាប់ទាក់ទង