នៅមានម្នាក់ទៀត កំពុងបន្តលក់ផលិតផលតាមអនឡាញ បង្ហាញកេរ្តិ៍ខ្មាសប៉ះពាល់ដល់វប្បធម៌ជាតិជាស្ត្រី សុំអគ្គស្នងការនគរបាលជាតិ ស្រាវជ្រាវចាត់វិធានការតាមផ្លូវច្បាប់

ភ្នំពេញ ៖ ពលរដ្ឋស្នើសុំដល់ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ មេត្តាជួយស្រាវជ្រាវរកម្ចាស់គណនីហ្វេសប៊ុក Jee Ma online Shop ដែលកំពុងតែបន្តនាំចូលនិង ចែកចាយផលិតផលបណ្តុះប្រដាប់ភេទឲ្យវែងធំជាងមុនរយៈពេល៣ថ្ងៃទៅមួយសប្តាហ៍។ ស្ត្រីរូបនេះក៏កំពុងដែលបញ្ចេញសកម្មភាពយ៉ាងសកម្ម ដែលធ្វើឲ្យប៉ះពាល់ដល់តម្លៃវប្បធម៌ជាតិជាស្ត្រី។

ករណីនេះ ប្រជាពលរដ្ឋស្នើសុំដល់រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា ជួយអន្តរាគមន៍ទប់ស្កាត់ចំពោះផលិតផលបណ្តុះប្រដាប់ភេទ ដែលកំពុងតែមានការនាំចូល និងចែកចាយយ៉ាងអនាធិបតេយ្យ តាមរយៈម្ចាស់គណនីហ្វេសប៊ុក Jee Ma online Shop នេះផង។

សូមជម្រាបថា ថ្មីៗនេះ ឃើញថាតុលាការខេត្តកណ្តាល សម្រេចឃុំខ្លួនបុរសស្រ្តីចំនួន០៥នាក់ ទៅពន្ធនាគារ ពាក់ព័ន្ធករណីញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងញុះញង់ឱ្យមានការរើសអើង និងសញ្ចារកម្ម តាមបញត្តិមាត្រា ២៨៤,មាត្រា ៤៩៥ និងមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ។

ការសម្រេចចោទប្រកាន់និងឃុំខ្លួនរបស់សាលាដំបូងខេត្តកណ្តាល ក្រោយពីបុរសស្រ្តីចំនួន០៥នាក់នេះ ធ្វើការឡាយបង្ហោះវីដេអូលក់ផលិតផលតាមបណ្តាញសង្គម ធ្វើឲ្យប៉ះពាល់ដល់វប្បធម៌សង្គម និងមានលក្ខណៈញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងញុះញង់ឱ្យមានការរើសអើង និងសញ្ចារកម្ម។ ប្រជាពលរដ្ឋសូមអំពាវនាវទទូចស្នើសុំទៅដល់ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ មេត្តាជួយស្រាវជ្រាវរកម្ចាស់គណនីហ្វេសប៊ុក Jee Ma online Shop ដែលកំពុងតែបន្តនាំចូលនិង ចែកចាយផលិតផលបណ្តុះប្រដាប់ភេទឲ្យវែងធំខុសប្រក្រតី និងកំពុងតែបញ្ចេញសកម្មភាពយ៉ាងអនាធិបតេយ្យ ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់តម្លៃវប្បធម៌ជាតិជាស្ត្រី៕

អត្ថបទដែលជាប់ទាក់ទង