ត្រួតពិនិត្យទីតាំងស្ដុក និងចែកចាយសាច់បង្កក និងផលិតផលផ្សេងទៀតចំនួន ២ទីតាំង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

(ភ្នំពេញ) ៖ បង្ក្រាបការក្លែងបន្លំ ក.ប.ប. ក្នុងគោលបំណងការពារសុខុមាលភាពជូនប្រជាពលរដ្ឋ តាមរយៈការលើកកម្ពស់គុណភាព សុវត្ថិភាពផលិតផលម្ហូបអាហារ ពិសេសអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងវេទិការវាងរាជរដ្ឋាភិបាលជាមួយវិស័យឯកជនលើកទី១៩ និងអនុសាសន៍ណែនាំ របស់លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. បានណែនាំដល់មន្រ្តីជំនាញក្រោមឱវាទ ឱ្យយកចិត្តទុកដាក់ពង្រឹងសកម្មភាពចុះត្រួតពិនិត្យផលិតផលម្ហូបអាហារ ពិសេសទីតាំងស្តុកសាច់ស្រស់និងក្លាស្សេ ដើម្បីទប់ស្កាត់ និងបង្ការការនាំចូល ស្តុកទុក និងចែកចាយផលិតផលសាច់គ្មានប្រភព និងលិខិតបញ្ជាក់គុណភាព មានចម្លងមេរោគ ឬប្រើប្រាស់សារធាតុគីមីហាមឃាត់ ដែលបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់ ។

ជាក់ស្តែង មន្រ្តីជំនាញ ក.ប.ប. របស់អគ្គនាយកដ្ឋាន ដឹកនាំដោយ លោក ប៊ុន ចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. បានដឹកនាំកម្លាំងចុះត្រួតពិនិត្យទីតាំងស្តុកសាច់បង្កកចំនួន ០២ កន្លែង ស្ថិតនៅក្នុងភូមិសាស្រ្ត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ៕

អត្ថបទដែលជាប់ទាក់ទង