បង្គោលភ្លើង មួយដើមបានឆ្លងចរន្ត ឆាបឆេះផ្សែងហុយទ្រលោម បង្កអោយមានការភ្ញាក់ផ្អើល

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី ០១ ខែធ្នូឆ្នាំ ២០២៣ នេះនៅចំណុចផ្លូវលេខ២៨៩ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
បង្គោលភ្លើង មួយដើមបានឆ្លងចរន្ត ឆាបឆេះផ្សែងហុយទ្រលោមបង្កអោយមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងរថយន្តពន្លត់អគ្គីភ័យ ១គ្រឿងបានទៅអន្តរាគមន៍ បាញ់ពន្លត់ ។ ទោះបីជាយ៉ាងណា ភ្លើងពុំបានឆេះរាល់ដាល់ដល់លំនៅឋានឡើយ ។

នៅមុនពេលកើតហេតុ គេឃើញខ្សែភ្លើងដែលបំពាក់នៅបង្គោលភ្លើង១ដើមមុខ អតីតសាលាសង្កាត់បឹងកក់ទី១បានឆ្លងចរន្ត ទុស្សេឆាបឆេះផ្សែងហុយទ្រលោមចេញពីបង្គោលភ្លើង ។ ភ្លាមៗនោះ ប្រជាពលរដ្ឋក្បែរខាងបាននាំគ្នា យកបំពង់ពន្លត់អគ្គីភ័យជាច្រើនគ្រឿងបាញ់ពន្លត់ដែរ តែភ្លើងមិនរលត់ ក៏បានទាក់ទងរថយន្តពន្លត់អគ្គិភ័យ១គ្រឿងទៅអន្តរាគមន៍បាញ់ពន្លត់ ហើយភ្លើងបានរលត់ទៅវិញ ពុំបណ្តាលអោយឆេះរាលដាលទៅលំនៅឋានឡើយ តែបានឆេះឆ្លងទៅរោងកម្មវិធីរងការខូចខាតបន្តិចបន្តួចតែប៉ុណ្ណោះ ៕

អត្ថបទដែលជាប់ទាក់ទង