កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលកោះ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន
នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ម៉ោង១៥:០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលកោះ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យ០១នាក់ នៅមុខផ្ទះគ្មានលេខ ភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ពាក់ព័ន្ធ ពីបទជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន។
ជនសង្ស័យឈ្មោះ ហេង សុភាវ័ន្ត ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិជ្រោអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ (មានសារធាតុញៀន)។
វត្ថុតាងដកហូត៖ ក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀន ចំនួន០៩កញ្ចប់ថង់តូច។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕