ករណីក្មេងប្រុសជិះកង់ធ្លាក់ប្រឡាយអូរវែង នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ១៤ និង ៥០នាទី
រាជធានីភ្នំពេញ៖ នៅចំណុចប្រឡាយអូរវែង ផ្លូវបេតុង ក្រុម ទី១ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ – ជនរងគ្រោះឈ្មោះ សុខ វិច្ឆិកា ភេទប្រុស អាយុ០៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅ ផ្ទះជួល ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ពុំទាន់រក ឃើញ។
ហេតុការបានកើតឡើងវេលាម៉ោង២នឹង៥០នាទីរសៀល ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុ បងប្រុសជនរងគ្រោះ ឈ្មោះ សុខ វិហ្សា អាយុ១១ឆ្នាំ បានជិះកង់ឌុប ជនរងគ្រោះដើរលេង ចេញពីសាលារៀនពញា ក្រែង ពេលមកដល់ចំណុចកើតហេតុ បងប្រុស របស់ជនរងគ្រោះ បានជិះគេចពីរថយន្តមួយ គ្រឿង ចាប់ក្រាំងរអិលធ្លាប់ចូលប្រឡាយអូរ វែង ទាំងពីរនាក់ តែឈ្មោះ សុខ វិហ្សា បាន តោងមែនឈើជាប់រួចផុតពីគ្រោះថ្នាក់ ចំណែក ឯជនរងគ្រោះធ្លាក់ចូលទឹកប្រឡាយមិនទាន់រកឃើញនៅឡើងទេ៕