មើលមុខចោរស្អាត ថ្លើមធំញ៉ាម លួចបានមកទៀតត្រូវម្ចាស់ចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិប្រជាពរដ្ឋមួយកន្លែងបានហើយយកទៅលក់បានលុយញ៉ាមត្រលប់មកបំរុងលួចទៀតត្រូវបានម្ចាស់ឃើញចាប់បានប្រគល់ឲ្យសមត្ថកិច្ច កាលវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃពុធ ទី២២ ខែ វិឆ្ឆិកា ឆ្នាំ២០២៣។

ស្ថិតតាមបណ្ដោយផ្លូវសឡា៣៧១ កែងនិងផ្លូវបេតុងទី២ បុរីសឡា ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ។
ជនសង្ស័យមានឈ្មោះសេដា ភេទប្រុសអាយុ៣១ឆ្នាំមុខរបដើររើសអេតចាយស្នាក់នៅអង្គការភាពញញឹមសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។

យោងតាមប្រភពពីជនរងគ្រោះបានឲ្យមុនពេលកើតហេតុគាត់ជាអ្នកដឹកផលិតផលអនឡាញខណះពេលកំពុងជញ្ជូនអ៊ីវ៉ានយកមកខាងក្រៅរួចត្រលប់ទៅខាងក្នុងយកអ៊ីវ៉ាន់មួយជើងទៀតត្រលប់មកវិញបាត់អស់េលីងហើយក៍បានឆែកកាមេរ៉ាឃើញជនសង្ស័យម្នាក់លួចដាក់ក្នុងការ៉ុងចេញទៅបាន ប្រភពបន្តទៀតថាមិនទាន់បានប៉ុន្មានម៉ោងផងស្រាប់តែឃើញជនសង្ស័យដែលលួចពីព្រឹកត្រលប់មកលួចទៀតត្រូវបានពួកគាត់ព័ទ្ធចាប់ប្រគល់ឲ្យសមត្ថកិច្ចតែម្ដង។

ជនសង្ស័យបានឆ្លើយសារភាពខ្លួនពិតជាធ្វើសកម្មភាពលួចផលិតផលអនឡាញពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនទៅរដ្ឋាបាលប៉ុស្តិ៍អូបែកក្អមខណ្ឌសែនសុខ ដើម្បីសាកសួរនិងធ្វើកំណត់ហេតុនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមវិតិនិធីនៃច្បាប់។ចំនែកជនរងគ្រោះក៍បានទៅដាក់ពាក្យបណ្ដឹងផងដែរ។

អត្ថបទដែលជាប់ទាក់ទង