ជន សង្ស័យ ចំនួន ០៣នាក់ ពាក់ព័ន្ធករណី ហឹង្សា មាន ស្ថានទម្ងន់ទោស ត្រូវបានកម្លាំង អធិការ ដ្ឋាននគរបាលខណ្ឌ ពោធិ៍សែនជ័យ ឃាត់ខ្លួន

ភ្នំពេញ៖ នៅ ថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២៣ វេលា ម៉ោង ២៣:៣០នាទី យប់ ស្ថិត នៅ ភូមិ គោក ព្រិច សង្កាត់ សំរោង ក្រោម ខណ្ឌ ពោធិ៍ សែនជ័យ កម្លាំង អធិការ ដ្ឋាននគរបាលខណ្ឌ ពោធិ៍សែនជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ ខ្លួន ជន សង្ស័យ ចំនួន ០៣នាក់ ពាក់ ព័ន្ធ នឹង ករណី ហឹង្សា មាន ស្ថានទម្ងន់ទោស (យក កាំបិត បុ័ង តោ .* កា.*ប់ .* ជន រងគ្រោះ)។

វត្ថុ តាំង ដក ហូត រួម មាន ៖ កាំបិត បុ័ង តោ ចំនួន ២ដេីម និង សម្ភារៈមួយ ចំនួន ទៀត ។

បច្ចុប្បន្ន ជន សង្ស័យ និងវត្ថុតាងខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដេីម្បី កសាង សំណុំ រឿង បញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការ បន្តតាម ផ្លូវ ច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង