ករណីសមត្ថកិច្ចចុះបង្ក្រាប និងដកហូតបានគ្រឿងញៀន ពីជនជាតិយួនម្នាក់

ខេត្តរតនគិរី ៖ ដោយមានការយកចិត្តទុកដាក់ពីលោក ឧត្ដមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី ស្ដីពីការបង្កាទប់ស្កាត់បញ្ហាគ្រឿងញៀននៅក្នុងភូមិសាស្ត្រខេត្តរតនគិរី

និង ចង្អុល បង្ហាញពី លោក ឧត្ដមសេនីយ៍ត្រី វ៉ាន សង្វាត ស្នងការរងផែនការងារ ប្រឆាំងបទល្មើសគ្រឿងញៀន ក្នុងការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រចាំឆ្នាំ។

កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងគ្រឿងញៀន

ដឹកនាំដោយលោក វរសេនីយ៍ឯក សុខ សែនចំរ៉ុង នាយការិយាល័យប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលនីតិវិធីពី លោក ឡុង ហុកម៉េងប្រធានព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត បានចុះបង្ក្រាបករណី រក្សាទុក ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតក្នុងភូមិអូរកន្តិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ដោយបានធ្វើការឃាត់ខ្លួនសង្ស័យ ចំនួន ០១មុខសញ្ញា និងបានដកហូតក្រាមសថ្លាសង្ស័យជាសារធាតុញៀន ចំនួន០២ថង់ធំ ទម្ងន់ប្រហែលកន្លៈគីឡូក្រាម។

អត្តសញ្ញាណជនសង្ស័យមានដូចខាងក្រោម ៖
-ឈ្មោះ ងរ វិងប៊ិន ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ។

លទ្ធផលតេស្តរកសារធាតុញៀនជនសង្ស័យខាងលើ វិជ្ជមាន(+)នៃសារធាតុញៀន។

សម្ភារៈដកហូតរួមមាន ៖
១/សារធាតុញៀនប្រភេទមេតំហ្វេតាមីនចំនួន០២ថង់ធំ ទម្ងន់សុទ្ធ ៤៨៨.០៣ក្រាម។

២/ទូរសព្ទ័ចំនួន០១គ្រឿង។

ជនសង្ស័យរួមទាំងវត្ថុតាងនេះ ត្រូវបានឃាត់ និងរក្សាទុកនៅការិយាល័យប្រឆាំងគ្រឿងញៀនដេីម្បីបន្តនិតិវិធី និងកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង