រករឿងម្តាយបង្កេីតពេលបងចូលទៅជួយត្រូវជនសង័្សយវា-យ ដោយញញួរបណ្តាលឱ្យរងរបួសធ្ងន់នៅស្រុកថ្មគោល

បាត់ដំបង៖ នៅថ្ងៃទី១៥ខែ វិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១២និង ៤០នាទីនៅចំ ណុចក្រុមទី០៩ ភូមិកកោះ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណី អំពើហិ-ង្សា-ក្នុងគ្រួសារ(ហិ-ង្សាដោយចេតនាមានអា-វុ-ធ) មួយកេីតឡេីងបង្កដោយឈ្មោះ ផុន សុភ័ណ ភេ ទប្រុស អាយុ៣១ឆ្នាំរស់នៅភូមិ ក កោះ ឃុំអូរតាគី ស្រុកថ្មគោល បានយកញញួរវា-យទៅលើបងប្រុសបង្កើតឈ្មោះ ផុន ឆែម ភេទប្រុស អាយុ៤៥ឆ្នាំ រស់ នៅ ភូមិឃុំជាមួយគ្នាបណ្តាលឱ្យរងរបួសត្រង់ក្បាល (រងរបួសធ្ង្ងន់)ត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។

ភ្លាមៗដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាល ព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ សេ ង លុច អធិការនគរ បាលស្រុកថ្មគោល បានដឹកនាំកម្លាំងផ្នែកជំនាញរួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបា លធ្វេីការឃា ត់ខ្លួនជនសង័្សយបង្កហេតុខាងលេីនាំមកកាន់អធិការ ដ្ឋាននរបាលស្រុកដោយដកហូតបានញញួរផ្លែដែកដងឈើចំនួន ០១ជាវត្ថុតាង។

ចំពោះមូលហេតុដែលនាំឱ្យជនសង្ស័យធ្វេីសក ម្មភាពបែបនេះគឺជនសង័្សយនេះតាមរករឿងម្តាយបង្កេីត ពេលឃេីញដូច្នេះជនរងគ្រោះជាបងចូលមកជួយ ក៏ត្រូវបានជនសង្ស័យយកញញួរវា-យលើជនរង គ្រោះតែម្តង។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនអនុវត្តតាមច្បាប់ហេីយ៕

អត្ថបទដែលជាប់ទាក់ទង