ឯកឧត្តម ហួត ហាក់ ផ្តល់អនុសាសន៍ណែនាំមួយចំនួនដល់សមាជិក សមាជិកាគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងទេសចរណ៍

(ភ្នំពេញ)៖ សមាជិក សមាជិកា គណៈកម្មាធិការគណបក្សប្រជាជន​កម្ពុជាក្រសួងទេសចរណ៍ ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ គោរព​វិន័យ​របស់គណបក្ស ប្រឹងប្រែងសម្រេចកិច្ចការឱ្យអស់ពីសមត្ថភាព ដោយឈរលើភាពស្មោះត្រង់ និងស្មារតីបុរេសកម្ម សកម្ម និងអន្តរ​សកម្មគ្រប់ជាន់ថ្នាក់។

ក្រសួងទេសចរណ៍ ត្រូវចូលរួម អនុវត្តនូវទិសស្លោកដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៖ «ទេសចរណ៍ដើម្បី​ទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍!» «ទេសចរណ៍រីកលូតក្នុង​សន្តិភាព!» និងទិសស្លោក មហាគ្រួសារវិស័យទេសចរណ៍៖ «បុគ្គល​ម្នាក់ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជា ម្នាក់» ៕

នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ហួត ហាក់ សមាជិក​គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធាន​គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងទេសចរណ៍ ក្នុងពិធី​សំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកាគណៈ​កម្មា​ធិការគណបក្សប្រជាជនកម្ពុជាក្រសួងទេសចរណ៍ ដើម្បីអបអរ បុណ្យ​ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ​២០២៥នេះ ។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាអនុប្រធានគណៈកម្មាធិការ​គណ​បក្ស​ក្រសួង សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការ​គណបក្សក្រសួង និងសមាជិក សមាជិកាគណៈកម្មាធិការគណបក្ស​ក្រសួង ព្រមទាំងសមាជិក សមាជិកាគណបក្សក្រសួងទេសចរណ៍​ទាំងអស់សរុបចំនួនប្រមាណ ៧០០នាក់ នៅស្នាក់ការកណ្តាល​គណបក្ស​ប្រជាជនកម្ពុជា (វិមាន ៧មករា) ៕

អត្ថបទដែលជាប់ទាក់ទង