ឧត្តមនាវីឯក ទៀ សុខា៖ ប្រទេសអភិវឌ្ឍន៍ ព្រះពុទ្ធសាសនារុងរឿងគឺជាផ្លែផ្កា នៃសុខសន្តិភាព
(ខេត្តកំពត)៖ មេបញ្ជាការកងទ័ពជើងទឹក បានលើកឡើងថា បច្ចុប្បន្នកម្ពុជា មានការអភិវឌ្ឍន៍ស្មើមុខស្មើមាត់ជាមួយប្រទេសជិតខាងនៅក្នុងតំបន់ ខណៈដែលវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ក៏សម្រេចបាននូវសមិទ្ធផលជាច្រើនដូចជាវត្តអារាម និងសាលាពុទ្ធិកសិក្សាគ្រប់កម្រិតជាដើម ទាំងនេះគឺជាផ្លែផ្កានៃសុខសន្តិភាពដែលសម្តេចតេជោបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយ។
ថ្លែងនៅក្នុងពិធីម្ភោធកាត់ឫសសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានាក្នុងវត្តជ័យខ្ពស់ ស្ថិតនៅភូមិអង្គជ័យទី២ ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក បានលើកឡើថា បន្ទាប់ពីកម្ពុជាត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងមានសុខសន្តិភាពពេញលេញនៅឆ្នាំ១៩៩៨ ក្រោមគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោហ៊ុនសែន ប្រធានក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា ប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនឥតឈប់ឈរ និងស្មើមុខស្មើមាត់ជាមួយប្រទេសជិតខាងនៅក្នុងតំបន់ ប្រជាពលរដ្ឋមានជីវភាពធូរធារ រស់នៅក្នុងភាពសុខដុមរមនា និងមានសិទ្ធិសេរីភាព គោរពសាសនា ជំនឿ ទំនៀមទម្លាប់ប្រពៃណីរបស់ខ្លួនឡើងវិញ ។
ឯកឧត្តម ម៉ៅ ធនិន្ទ អភិបាលខេត្តកំពត បានបញ្ជាក់ថា ពិតណាស់ គុណតម្លៃនៃសន្តិភាព គឺជាកាលានុវត្តន៍ភាពដ៏មហស្ចារ្យដល់ដំណើរ អភិវឌ្ឍន៍ឥតឈប់ឈរ និងសម្រេចបាននូវដំណើរការកែទម្រង់ស៊ី ជម្រៅក្នុងវិស័យនានា ប្រកបដោយប្រសិទ្ធភាព ដែលបានចូល រួមចំណែកក្នុងការស្ដារ កសាង និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ច បាន ឆ្លុះបញ្ចាំងឱ្យឃើញច្បាស់អំពីការគិតគូរជាយុទ្ធសាស្ត្រដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៕