សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍន៍កោះ នរានិងកោះពេជ្រ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍន៍កោះ នរានិងកោះពេជ្រ ។

ស្ពានបេតុងខ្សែកាបតភ្ជាប់កោះនរា -កោះពេជ្រគឺជាសមិទ្ធិផលថ្មីមួយទៀតកើតមា នឡើងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ។
ស្ពាននេះបានដើតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកកាត់បន្ថយការកកស្ទះចរា ចរលើកំណាត់មហាវិថីព្រះនរោត្តមពីស្ពា នអាកាសក្បាលថ្នល់ចូលមកកណ្តាលក្រុងរួមទាំងបងប្អូនអ្នកធ្វើដំណើរពីខណ្ឌច្បារអំពៅនិងបានកាត់បន្ថយការកកស្ទះចរាចរមួយផ្នែកធំលើកំណាត់ផ្លូវជាតិលេ ខ១និងផ្លូវជាតិលេខ២ដែលជាច្រកចេញចូលរាជធានីភ្នំពេញផងដែរ។

ស្ពានបេតុងខ្សែកាបកោះនរា-កោះពេជ្រមានប្រវែង៨២៤ម៉,ទទឹង ២៤ម៉ែត្រកន្លះ, ចែកចេញជា៤គន្លងគឺ២គន្លងសំរាប់រថ យន្ត,១គន្លងសំរាប់ម៉ូតូនិងមួយគន្លងទៀ តសំរាប់អ្នកថ្មើរជើងដែលបានបើកដំណើ រការសាងសង់កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០និងចំណាយលើការសាងស ង់ប្រមាណ៣៨លានដុល្លារ។ ក្រៅពីការកាត់បន្ថយការកកស្ទះចរាចរលើកំណាត់ មហាវិថីព្រះនរោត្តមនិងកំណាត់ផ្លូវជាតិ លេខ១ស្ពាននេះក៏បានបង្កលក្ខណៈងាយ ស្រួលដល់ប្រជាពលរដ្ឋយើងធ្វើដំណើរកាន់តែងាយស្រួលនិងឆាប់រហ័ស ៕

អត្ថបទដែលជាប់ទាក់ទង