ស្នងការដ្ឋាននគរបាលខេត្តកំពត ៖ ករណីនេះ ប្រើពេលដប់ថ្ងៃ ទើបឃាត់ខ្លួនជនល្មើសបានម្នាក់ និងគូរកនម្នាក់ទៀតបាន និងកំពុងរត់គេចខ្លួន
កំពត ៖ ស្នងការដ្ឋាននគរបាលខេត្តកំពត សូមអរគុណដល់នាយកដ្ឋាននគរបាលព្រ.ទ អធិការស្រុកបន្ទាយមាស ស្រុកកំពង់ត្រាច និងផែននគរបាលព្រ.ទដែលដឹកនាំដោយលោក ឧ.ត្រី លក ញ៉ាវ ស្នងការរង បានសហការយ៉ាងល្អក្នុងការបំបែករណីប្លន់ប្រដាប់អាវុធនៅស្រុកកំពង់ត្រាច កាលពីថ្ងៃទី 05.11.23 លើអ្នកលក់ចាប់ហ៊ួយ ។ ករណីនេះ យើងបានប្រើពេលដប់ថ្ងៃទើបឃាត់ខ្លួនជនល្មើសបានម្នាក់ និងគូរកនម្នាក់ទៀតបាននិងកំពុងរត់គេចខ្លួន តែទោះជាយ៉ាងណាយើងខ្ញុំនិងស្វែងរកជនល្មើសមកផ្តន្ទាទោសអោយខានតែបាន។
ករណីនេះ បងប្អូនបានឃើញជនសង្ស័យដែលមានឈ្មោះ កៅ ផា ហៅណៃ ដែលកំពុងរត់គេចខ្លួនសូមផ្តល់ពត៏មាន យើងខ្ញុំនិងជូនសាគុណចំនួន ២ លានរៀល និងរក្សាការសម្ងាត់ជូន 15.11.23 ៕