របាំងស្បៃមុង 1040ម៉ែត្រ ត្រូវបានរុះរើ និងបំផ្លាញចោល
ភ្នំពេញៈ នៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្រាវជ្រាវ ត្រួតពិនិត្យទប់ស្កាត់បទល្មើស ជលផល បានមួយករណី ដោយធ្វើការរុះរើ និងបំផ្លាញចោលលូស្បៃមុង ១២ មាត់ របាំងស្បៃមុង ប្រវែង ១.០៤០ ម៉ែត្រ និង បង្គោលចម្រឹងចំនួន ២៦០ ដើម និងចាក់លែង កូនត្រីចម្រុះ ចំនួន ២៤ គីឡូក្រាម ចូលបឹងធម្មជាតិវិញ។
កាលពីថ្ងៃទី ៧ ខែវិច្ឆិកា ក្រុមការងារផ្នែករដ្ឋបាល ជលផល កំពង់លាវ បានដឹកនាំកម្លាំងក្រោមឱវាទ ចុះធ្វើការស្រាវជ្រាវ ត្រួតពិនិត្យ និងទប់ស្កាត់បទល្មើសជលផល ដោយអនុវត្តកម្មវិធីស្មាតហ្វូន លើគោលដៅចំនួន ៧៦ បានរកឃើញ ១២ ករណី ប្រើប្រាស់ឧបករណខុសច្បាប់ ដែលក្នុងនោះមាន ៤២ ករណី អនុវត្តដោយផ្នែករដ្ឋបាលជលផលស្ទឹងស្លូត ដោយពុំបានរកឃើញ ការនេសាទប្រើ ឧបករណ៍ ខុសច្បាប់នោះទេ។
នៅក្នុងការចុះធ្វើការត្រួតពិនិត្យនេះ លោក អូន សុីណាត បានបញ្ជាក់ថា ក្រុមការងារ ផ្នែករដ្ឋបាលជលផល កំពង់លាវ បានសម្រេចធ្វើការរុះរើ និងបំផ្លាញចោលមួយករណី នៅចំណុចព្រែកកាឡៃ ភូមិពោធិរៀង ឃុំពោធិរៀង ស្រុកពោធិរៀង ខេត្តព្រៃវែង ហើយវត្ថុតាងដែលត្រូវបានធ្វើការរុះរើ និងបំផ្លាញចោល នៅក្នុងការបង្រ្កាប ខាងលើ រួមមាន លូស្បៃមុង ១២ មាត់ របាំងស្បៃមុង ប្រវែង ១.០៤០ ម៉ែត្រ និងបង្គោលចម្រឹង ចំនួន ២៦០ ដើម និងចាក់លែងកូនត្រីចម្រុះ ចំនួន ២៤ គីឡូក្រាម ចូលបឹងធម្មជាតិវិញ៕