នគរបាលស្រុកមោងឫស្សីអនុវត្តដីកាបង្គាប់របស់ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តបាត់ដំបង
កាលពីថ្ងៃទី១៣ ខែ ធ្នូ ឆ្នាំ ២០២៤នៅចំណុចក្រុមទី០៥ ភូមិគារ៣ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបងអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ស គឺមឡុង អធិការនគរបាលស្រុកមោងឫស្សី បានដឹកនាំ កម្លាំងនគរបាលស្រុក អនុវត្តដីកាបង្គាប់ឱ្យច.ាប់ខ្លួន របស់ចៅក្រុមជំនុំជម្រះនៃសាលាដំបូងខេត្តបាត់ដំបង ក្នុងនោះបានច..ាប់ខ្លួនពិរុទ្ធជនឈ្មោះ ឈឿង រ័ត្ន ហៅកយ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិគារ៣ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបងពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិគារ៣ ឃុំគារ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ ហើយពេលនេះសមត្ថកិច្ច រៀបចំបញ្ជូនមកការិយាល័យ ជំនាញអនុវត្តបន្តតាមនីតិវិធី៕