កម្ពុជា បើកដំណើរការបណ្តោះអាសន្ន នូវកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតរយៈពេល ៣ខែ

ភ្នំពេញ៖ កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត បានបើកដំណើរការបណ្តោះអាសន្ន នារសៀលទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ ខណៈការបើកសាកល្បងនេះ មានរយៈពេល ៣ខែ ។

ការបើកឲ្យសាកល្បងនេះដែរ ក៏ស្របពេលខេត្តកំពត កំពុងធ្វើជាម្ចាស់ផ្ទះរៀបចំពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ ពីថ្ងៃទី១៣-១៥ ខែធ្នូ ឆ្នាំ២០២៤។ នេះបើតាម ហ្វេសប៊ុក លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។

លោកបន្តថា អ្វីដែលទនឹ្ទងរង់ចាំបានមកដល់ហើយ ដែលជាពិធីដ៏មហោឡារិក ជាមួយនឹងការទទួលភ្ញៀវទេសចរចម្រុះជាតិសាសន៍ដ៏កក់ក្តៅ អមដោយអំណោយក្រមា។

ក្នុងពិធីបើកដំណើរការបណ្តោះអាសន្នកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតនេះ នឹងមានរយៈពេល ៣ខែ គិតចាប់ពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ដែលមានទីតាំងស្ថិតនៅភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត៕

អត្ថបទដែលជាប់ទាក់ទង