យោងតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា ៖ បណ្តេញជនជាតិជប៉ុនចំនួន ២៥នាក់ ចេញពីទឹកដីកម្ពុជា បទល្មើសឆរបោកតាមរយៈទូរស័ព្ទ
ភ្នំពេញ៖ យោងតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា បានឲ្យដឹងថា នៅវេលាម៉ោង១:៣០នាទី រសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ អាជ្ញាធរកម្ពុជា បានបណ្តេញជនជាតិជប៉ុនចំនួន ២៥នាក់ ចេញពីទឹកដីកម្ពុជាដោយសារពួកគេបានប្រើប្រាស់ទឹកដីកម្ពុជា សម្រាប់ប្រព្រឹត្តបទល្មើសឆរបោកតាមរយៈទូរស័ព្ទនៅប្រទេសជប៉ុន។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា ៖ ពួកគេត្រូវបានបញ្ជូនចេញតាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយមានសមត្ថកិច្ចជប៉ុនជាច្រើននាក់មកយកពួកគេដើម្បីទៅអនុវត្តទោសតាមច្បាប់នៃប្រទេសជប៉ុន៕