តារាចម្រៀង សួស វីសា បានទម្លាយថា មានបុគ្គលិក លួចលុយក្រុមហ៊ុនបង្កឱ្យខាតបង់ប្រាក់ និង ខូចកិត្តិយសអ្នកនាង ព្រមទាំងស្វាមីទៀតផង

កាលពីរសៀលថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេស អ្នកគាំទ្រតារាចម្រៀង សួស វីសា ច្បាស់ជាបានជ្រាបហើយថា អ្នកនាង បានបង្ហោះសារមួយបង្ហាញអារម្មណ៍មួម៉ៅស្របពេលកំពុងប្រមូលភស្តុតាងពាក់ព័ន្ធនឹងរឿងអ្វីមួយ។

យ៉ាងណាមិញ នៅថ្ងៃដដែល តារាចម្រៀងស្រីរូបនេះ បានទម្លាយហើយថា មូលហេតុធ្វើឱ្យនាងកំពុងក្តៅក្រហាយនោះ គឺមានបុគ្គលិករបស់នាង លួចលុយក្រុមហ៊ុនបង្កឱ្យខាតបង់ប្រាក់ និង ខូចកិត្តិយសអ្នកនាង ព្រមទាំងស្វាមីទៀតផង។

ក្នុងនោះ អ្នកនាង សួស វីសា បានរៀបរាប់ថា៖ «ខ្ញុំចាប់បានបុគ្គលិកលួចលុយក្រុមហ៊ុនរបស់ខ្ញុំ ដំបូងញ៉ែតៗមិនសារភាពទេ តែពេលប្រមូលភស្តុតាងបានគ្រប់គ្រាន់ គាត់ក៏ព្រមសារភាព វាបន្លំទាំង QR ក្រុមហ៊ុន មិនដាក់អីវ៉ាន់ឱ្យភ្ញៀវ បោកភ្ញៀវបំផ្លាញកិត្តិយសប្តីប្រពន្ធខ្ញុំ»។

លើសពីនោះ នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៤ នេះ តារាចម្រៀងស្រីខាងលើបានបញ្ជាក់បន្ថែមទៀតថា៖ «មិនគួរចិញ្ចឹមចោរឱ្យនៅក្បែរខ្លួនបានយូរយ៉ាងនេះសោះ! យើងនឹងចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីកុំឱ្យបុគ្គលិកផ្សេងទៀតហ៊ានក្បត់ក្រុមហ៊ុនដូចម្នាក់នេះ ដែលវាជាគំរូអាក្រក់បំផុតមិនគួរលើកលែង»៕

អត្ថបទដែលជាប់ទាក់ទង