រកមូលហេតុឃើញហើយ! សាកសពទាំង ៥ ដែលស្ល-ា/ប់នៅក្នុងអាងត្រាំប្រហុកនៅថៃថ្ងៃមុន ពិនិត្យឃើញឈា/មសុទ្ធតែពណ៌បៃតង
កាលពីថ្មីៗនេះ មានករណីប្រទះឃើញសពមនុស្សចំនួន ៥ នាក់ នៅក្នុងអាងត្រាំប្រហុករបស់កន្លែងផលិតប្រហុកមួយកន្លែងនាប្រទេសថៃ ដែលបង្កឱ្យមហាជននៅតាមបណ្តាញសង្គមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
តាមព័ត៌មានបានឱ្យដឹងថា ក្នុងចំណោមសាកសពទាំង ៥ នោះ មាន ៤ នាក់ជាកម្មករ រីឯ ១ នាក់ទៀត គឺជាក្មួយរបស់ម្ចាស់កន្លែងផលិត។ ដោយឡែក អាងត្រាំប្រហុកនោះវិញ មានជម្រៅរហូតដល់ទៅ ៦ ម៉ែត្រឯណោះ ដោយកម្មករទាំង ៤ នាក់ ត្រូវបានម្ចាស់កន្លែងផលិតប្រើឱ្យចុះទៅលាងអាងនោះ ដើម្បីត្រៀមធ្វើប្រហុកថ្មី ហើយក៏បានពុលនឹងឧស្ម័ន ដែលចេញពីប្រតិកម្មរបស់ថ្នាំលាង និង ឆ្អឹងត្រី រហូតដល់ស្លាប់ទាំង ៤ នាក់។ ចំណែកឯក្មួយរបស់ម្ចាស់កន្លែងផលិត ឃើញដូច្នេះក៏ចុះទៅជួយ តែក៏ត្រូវពុលស្លាប់ដូចគ្នា។
យ៉ាងណាមិញ តាមការតេស្តឈាមទៅលើសាកសពទាំង ៥ គេបានឃើញថាឈាមរបស់ពួកគេសុទ្ធតែមានពណ៌បៃតង ដែលបញ្ជាក់ថាពួកគេបានពុលនឹងឧស្ម័នពុលពិតមែន។ ទន្ទឹមនឹងនេះដែរ មានមន្រ្តីជំនាញសុខាភិបាលសារធារណៈជាច្រើនកំពុងចុះទៅពិនិត្យដល់កន្លែងផលិតនោះ ជាពិសេសគឺគេមើលទៅលើស្តង់ដារ និង អនាម័យ ថាតើវាមានការពាក់ព័ន្ធទៅលើការស្លាប់នេះដែរឬទេ៕
ប្រភព៖ Kapook