រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំប្រតិភូជាថ្នាក់ដឹកនាំនិងអគ្គនាយកដ្ឋានជំនាញនៃក្រសួងព័ត៌មានធ្វើទស្សនកិច្ចនៅស្ថានីយវិទ្យុនិងទូរទស្សន៍ខេត្តយូណាន

នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ក្នុងក្របខណ្ឌដែលឯកឧត្តមនិងគណៈប្រតិភូត្រៀមចូលរួម«ទេវិកាលើកទី៣ ស្តីពីការផ្សព្វផ្សាយអន្តរជាតិ»នៅខេត្តយូណានពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤។ នេះជាដំណើរទស្សនកិច្ចផ្លាស់ប្តូរបទពិសោធនិងពង្រឹងកិច្ចសហប្រតិបត្តិការលើការងារព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយរវាងកម្ពុជានិងចិន។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថា ប្រព័ន្ធផ្សព្វផ្សាយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពដែកថែបរវាងចិននិងកម្ពុជាតាមរយៈការផលិតនិងផ្សព្វផ្សាយព័ត៌មាន និងឯកសារផ្សេងៗដើម្បីបង្កើនការ យល់ដឹង និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាចូលរួមផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ និងទេសចរណ៍ផងដែរ។

អត្ថបទដែលជាប់ទាក់ទង