ជនជាតិចិន ម្នាក់ ត្រូវបានឃាតករដឹកយកមកបា-ញ់ស-ម្លា-ប់ចោលក្នុងរថយន្ត
បន្ទាយមានជ័យ៖ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ជនជាតិចិនវ័យជាង ៣០ឆ្នាំម្នាក់ ត្រូវបានឃាតករដឹកយកមកបាញ់សម្លាប់ចោលក្នុងរថយន្តម៉ាក Lexus RX-330 ពណ៌ស ១គ្រឿង ស្ថិតនៅចំណត រថយន្តស្ថានីយ៍អ្នកដំណើរទេសចរណ៍អន្តរជាតិ ប៉ោយប៉ែត ក្នុងភូមិបណ្ដូងមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមានបងប្អូនប្រជាពលរដ្ឋ ប្រទះឃើញរថយន្តខាងលើចតចោល ក៏បានទៅអើតមើលក៏ប្រទះឃើញសាកសព ហើយរាយការណ៍ប្រាប់សមត្ថកិច្ចតែម្ដង។
សាកសពដែលប្រទៈឃើញស្លាប់ក្នុងរថយន្តលុចស៊ីស RX-330 ពាក់ស្លាកលេខ ភ្នំពេញ 2AP-6254 ដែលដេកស្លាប់នៅកៅអីខាងមុខផ្នែកខាងស្តាំ ដែលមានស្នាក់ស្នាម៤កន្លែង ដែលឃាតករ បាញ់ក្បាលពីក្រោយធ្លាយមកភ្នែកខាងស្តាំ និងបាញ់សៀតផ្កាខាងឆ្វេងធ្លាយមកស្តាំ។
មន្ត្រីសុខាភិបាលបានប្រាប់ថា សាកសពដែលស្លាប់ជាបុរសអាយុប្រមាណជិត៣០ឆ្នាំ(អាចជនជាតិចិនរឺជនជាតិតៃវ៉ាន់)ដែលមានស្នាក់ស្នាមអាចគ្រាប់អាវុធបាញ់ទៅលើជនរងគ្រោះបណ្តាលស្លាប់ភ្លាមៗ សាកសពដែលស្លាប់រយៈពេល២យប់មកហើយ ស្ថានភាពសាកសពហើមមុខឡើងខៀវ។
ករណីប្រទះឃើញសាកសពក្នុងរថយន្តលុចស៊ីសRX.330អាចករណីឃាតកម្មបាញ់សំលាប់ក្នុងរថយន្តដែលបាញ់កៀកមានស្នាក់ស្នាមរកឃើញវត្ថុតាងមានសំបោកគ្រាប់ចំនួន ២គ្រាប់ ប្រភេទអាវុធខ្លីម៉ាកឡក់បណ្តាលស្លាប់ភ្លាមៗហើយ ជនដៃដល់បានទុកសាសពលើរថយន្តហើយគេចខ្លួនបាត់។
ករណីឃាតកម្មបាញ់សំលាប់យកទៅប្លង់ចោលក្នុងរថយន្តសមត្តកិច្ចជំនាញក្រោយពិនិត្យសាកសពជនរងគ្រោះយកទៅតម្កលទុកនៅវត្តប្រជាធម្មសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
ពាក់ព័ន្ធករណីឃាតកម្មបាញ់សំលាប់ជនរងគ្រោះជនជាតិបរទេសអាចពាក់ព័ន្ធល្បែងអនឡាញ និងការចាប់ជំរិតគ្មានលុយអោយ ទើបមានករណីបាញ់សំលាប់យកទៅបោះចោលរឺប្លង់ចោល៕