នាវាធំមួយគ្រឿង នាំអ្នកទេសចរជិត១ ០០០នាក់ ចូលចតនៅកំពង់ផែព្រះសីហនុ
ភ្នំពេញ៖ វត្តមាននាវាទេសចរណ៍នេះក្នុងគោលបំណងមកទស្សនាប្រទេសកម្ពុជា រយៈពេលពីរថ្ងៃ បន្ទាប់ពីចេញ ដំណើរមកពីប្រទេសវៀតណាម។
កាលពីថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នាវាទេសចរណ៍ ឈ្មោះ Viking Orion សញ្ជាតិ Norway ដែលមានប្រវែង បណ្តោយ ២២៨,៣០ ម៉ែត្រ ប្រវែងទទឹង ២៨,៨០ ម៉ែត្រ ជម្រៅ -៦,៦៥ ម៉ែត្រ បានចូលចតនៅកំពង់ផែស្វ័យ័តខេត្តព្រះសីហនុ ដោយសុវត្ថិភាព ។
ប្រភពបញ្ជាក់ថា នាវាទេសចរណ៍នេះមាននាវិកសរុបចំនួន ៤៦៩ នាក់ (ស្រី ៩៤ នាក់) មាន៥០ សញ្ជាតិ និងមានភ្ញៀវទេសចរចំនួន ៨៦៨ នាក់ (ស្រី ៤៥០ នាក់) មាន ១៨ សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក ដែលមានចំនួន៦៦៧ នាក់ កាណាដា ៦៣ នាក់ និងអង់គ្លេស ៤៣ នាក់។ នាវាទេសចរណ៍នេះ បានចាកចេញទៅ ប្រទេសថៃ កាលពីវេលាម៉ោង ២ រសៀល នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣៕