ករណីភ្ញៀវទេសចរ ៦ នាក់ពុលស្រា-សស្លា./ប់នៅឡាវ ប៉ូលិសសង្ស័យជាប់ពាក់ព័ន្ធនឹងម្ចាស់ Hostel ជាជនជាតិវៀតណាម

កាលពីចុងសប្ដាហ៍កន្លងទៅ ប៉ូលិសប្រទេសឡាវបានធ្វើការឃាត់ខ្លួនបុរសសញ្ជាតិវៀតណាមម្នាក់ឈ្មោះ Duong Van Huan ជាម្ចាស់ និង អ្នកគ្រប់គ្រង Nana Backpackers Hostel ស្ថិតនៅក្រុង Vang Vieng ដើម្បីយកទៅសួរនាំ ក្រោយមានអ្នកទេសចរបរទេសចំនួន ៦ នាក់បានស្លាប់បន្តគ្នាដោយសារពុលស្រា។ បច្ចុប្បន្ន មិនទាន់មានការចោទប្រកាន់ណាមួយទៅលើលោក Huan នៅឡើយទេ ខណៈប៉ូលិសកំពុងបន្តស៊ើបអង្កេតលើករណីមួយនេះនៅឡើយ។

គួររំឭកថា កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ អ្នកទេសចរបរទេសមួយក្រុមមាននាំគ្នាផឹកស្រានៅ Jaidee Bar និង bar មួយកន្លែងទៀតនៅ Nana Backpackers Hostel។ នៅព្រឹកថ្ងៃបន្ទាប់ ស្រាប់តែអ្នកទេសចរជនជាតិដាណឺម៉ាក ២ នាក់ អាមេរិកម្នាក់ និង អង់គ្លេសម្នាក់ទៀត ប្រទះឃើញស្លាប់ក្នុងបន្ទប់ស្នាក់នៅរបស់ពួកគេ ខណៈអ្នកទេសចរសញ្ជាតិអូស្ត្រាលី ២ នាក់ទៀតរកឃើញសន្លប់ តែជាអកុសលក៏ត្រូវបានប្រកាសស្លាប់ក្រោយសម្រាកព្យាបាលនៅមន្ទីរពេទ្យថៃបាន ១០ ថ្ងៃ។

ជនរងគ្រោះទាំងអស់សុទ្ធតែស្នាក់នៅក្នុង Nana Backpackers Hostel ហើយបើតាមសារព័ត៌មាន Telegragh បានឱ្យដឹងថា យ៉ាងហោចណាស់ជនរងគ្រោះ ១២ នាក់ផ្សេងទៀតកើតមានអាការពុលដូចគ្នាកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ មុនការឃាត់ខ្លួន លោក Huan ដែលបើកដំណើរការផ្ទះសំណាក់ក្នុងប្រទេសឡាវរយៈពេល ១១ ឆ្នាំមកនេះ បានថ្លែងប្រាប់សារព័ត៌មាន ABC News ថា ផ្ទះសំណាក់របស់លោកបានផ្ដល់ស្រា vodka ដោយមិនគិតថ្លៃដល់ភ្ញៀវជាង ១០០ នាក់នៅយប់ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅនោះ ហើយលោកជឿជាក់ថាការពុលស្រានោះមិនមែនចេញពីស្រានៅក្នុង bar របស់ផ្ទះសំណាក់របស់លោកឡើយ៕

A general view shows the Nana Backpackers Hostel in Vang Vieng on November 24, 2024. – The Laos government said on November 23 it was “profoundly saddened” by the deaths of foreign tourists in Vang Vieng, with the toll from a suspected methanol poisoning incident now at six. Six tourists died of suspected methanol poisoning after a night out in the Laos backpacker hotspot of Vang Vieng last week. (Photo by AFP)
អត្ថបទដែលជាប់ទាក់ទង