ឯកឧត្ដម​ ឃួង​ ស្រេង​ អភិបាល​ នៃ​គណៈអភិបាល​រាជធានីភ្នំពេញ​ បាន​អញ្ជើញ​ទទួល​ជួប​សម្ដែង​គួរ​សមជាមួយ​ឯកឧត្ដម​ ង្វៀន​ មិញជៀត​ (​ Nguyen Minh Triet )

នា​រសៀល​ថ្ងៃពុធ​ ០៥រោច​ ខែកត្ដិក​ ឆ្នាំរោង​ ឆស័ក​ ព.ស.២៥៦៨​ ត្រូវ​នឹង​ថ្ងៃ​ទី​២០​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤​ ឯកឧត្ដម​ ឃួង​ ស្រេង​ អភិបាល​ នៃ​គណៈអភិបាល​រាជធានីភ្នំពេញ​ បាន​អញ្ជើញ​ទទួល​ជួប​សម្ដែង​គួរ​សមជាមួយ​ឯកឧត្ដម​ ង្វៀន​ មិញជៀត​ (​ Nguyen Minh Triet )​ លេខា​គណៈ​មជ្ឈិមសហភាព​យុវជន​កុម្មុយនិស្ត​ហូជីមិញ​ និង​ជាប្រធាន​សហភាព​និសិ្សត​វៀតណាម​ ដេីម្បី​ស្វែង​យល់​ និង​ពិភាក្សា​កិច្ច​ការ​មួយ​ចំនួន​។

អត្ថបទដែលជាប់ទាក់ទង