ប្រតិបត្តិការ ៦៨នាទី នគរបាលបង្រ្កាបបានមុខសញ្ញា ចោរលួចម៉ូតូ នៅស្រុកសំរោងទង ដកហូតបានម៉ូតូមួយគ្រឿងត្រឡប់មកវិញ
នៅថ្ងៃសៅរ៍ ៦រោច ខែអស្សុជ ឆ្នាំថោះបញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេ លា ម៉ោង ១១ និង ០៨នាទី ព័ត៌មាន ទទួល បាន ពី តាមកាមេរ៉ាសុវត្តិភាព ករណី ចោរកម្ម ( លួចម៉ូតូ ) ម៉ូតូ របស់ ជនរងគ្រោះ មានឈ្មោះ ប៉ា ឆៃណា ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិត្រពាំងខ្យង ឃុំរលាំ ងគ្រើល ស្រុកសំរោងទង បានអូសម៉ូតូម៉ាកប៊ីត ពណ៍ ស.ក្រហម សេរីឆ្នាំ២០១៩ លេខកំពង់ស្ពឺ1U. 4 400 មកទុកមុខផ្ទះ ហើយដើរមកក្នុងផ្ទះដើម្បីកឹបសោរទ្វា ភ្លាមនោះជនសង្ស័យមានគ្នាពីរនាក់ប្រុស ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៍ខ្មៅ ម្នាក់ស្លៀ កខោខៅប៊យជើងវែង អាវយឺតដៃវែង ចុះពីម៉ូតូ ដេីរមកលួចយកម៉ូតូជនរងគ្រោះជិះគេចខ្លួនតែម្ដង ។
ក្រោមបញ្ជាផ្ទាល់ ដឹកនាំ និងចង្អុលការផ្ទាល់ពី លោ កឧត្ដមសេនី យ៍ ទោ សម សាមួន ស្នងការនគរ បាល ខេត្ដ កំពង់ស្ពឺ នគរបាល ស្រុក សំរោងទង ចំណា ត់ការ បញ្ជាតាមប្រព័ន្ធ បញ្ជាទាក់ទងរបស់សមត្ថកិច្ចនគរបា លប ន្ទាន់ ( hotline SS ) នៅវេលាេម៉ា ង១១និង ៣ ០នាទី រយៈ ពេល ៦០នាទី កម្លាំងផ្នែកព្រហ្មទណ្ឌស្រុ កសហការជាមួយប៉ុស្ដិត្រពាំងគង និងប៉ុស្ដិរលាំង គ្រើ ល ឃាត់ឈ្មោះ សែ គីមម៉េង ហៅអេង ហៅស្រេង ភេទប្រុស អា យុ២៥ឆ្នាំរស់នៅភូមិត្រពាំ ង វែង ឃុំត្រពាំងគង ស្រុកសំរោងទង ដកហូតម៉ូតូរបស់ជនរងគ្រោះ១គ្រឿង ម៉ា កប៊ីត ពណ៍ស ក្រ ហម សេរីឆ្នាំ២ ០ ១៩ ជាម៉ូតូរបស់ជនរងគ្រោះ ។
ជនសង្ស័យខាងលើបានឆ្លើយសារភាពថាខ្លួន ពិតជាបានលួចម៉ូតូខាងលើពិតប្រាដកមែន រីឯបក្សពួកម្នាក់ ទៀតឈ្មោះហៅ អ.ក ភេទប្រុស អាយុ២៣ឆ្នាំនៅម្ដុំពោធិចិនតុង រាជធានីភ្នំពេញ(គេចខ្លួន)។
ករណីខាងលេី សមត្ថកិច្ច ជំនាញបានធ្វើការសា ក សួរ និងកសាងសំណុំរឿងបញ្ជូនទៅ ស្នងការដ្ឋាន នគរបាល ខេត្ត កំពង់ ស្ពឺ ចាត់ការតាមនីតិវិធី។