ប្អូនថ្លៃទាញកាំបិតកាប់បងថ្លៃ ចំនួន 3 កាំបិត បណ្ដាលឲ្យរងរបួស មកដល់ពេលនេះ គឺមួយខែជាងហើយ ជនរងគ្រោះនៅមិនទាន់ទទួលបានយុត្តិធម៌

(ព្រៃវែង) ៖ ករណី ប្អូនថ្លៃ ឈ្មោះ ម៉េង សុី ណេត បានប្រើហិង្សាកាប់ពីរបីកាំបឹតទៅលើ បងថ្លៃ ឈ្មោះ តេង ស៊ា ចំក្បាល និងត្រចៀក បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ដេរជាច្រើនថ្នេរផងដែរ ។

សូមរំលឹកព័ត៌មាន! ហេតុការណ៍នេះកើតឡើង នៅភូមិកំរែង ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង កាលពីយប់ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៣ លុះព្រឹកឡើង ថ្ងៃទី ២៦ ខែឆ្នាំដដែល។ ជនរងគ្រោះក៏បានទៅប្ដឹងសមត្ថកិច្ច ប៉ុស្តិ៍រដ្ឋបាល ឃុំធាយ សមត្ថកិច្ចក៏បានធ្វើសំណុំរឿងនេះបញ្ជូនទៅ អធិការស្រុកបាភ្នំ ដើម្បីជួយស៊ើបអង្កេត និងជួយឃាត់ខ្លួនជនបង្កយកមកផ្ដន្ទាទោសនិងដោះស្រាយតាមនីតិវិធីច្បាប់

ប៉ុន្តែ រហូតមកដល់ពេលនេះ សមត្ថកិច្ចមិនទាន់បានឃាត់ខ្លួនជនដៃដល់យកមកដោះស្រាយតាមនីតិវិធីច្បាប់នៅឡើយទេ។ ហាក់បីដូចជាស្ងាត់ឈឹងតែម្តងក្នុងរឿងនេះ។

ដូច្នេះសូមបងប្អូនប្រិយមិត្តបើបានឃើញជនសង្ស័យនេះ ជួយផ្ដល់ដំណឹងទៅកាន់សមត្ថកិច្ចផង។

ដូច្នេះ សុំស្នើទៅដល់លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុន ឆន ស្នងការនគរបាល ខេត្តព្រៃវែង សូមលោកមេត្តាជួយ ស៊ើបអង្កេតនិងជំរុញដល់មន្ត្រីថ្នាក់ក្រោម ឲ្យជួយពន្លឿន និងជួយដោះស្រាយ រឿង អយុត្តិធម៌នេះជូនដល់គាត់ឆាប់ៗផង ៕

 

អត្ថបទដែលជាប់ទាក់ទង