នគរបាលព្រហ្មទណ្ឌកម្រិតស្រាលឃាត់ខ្លួនជនសង្ស័យ៥នាក់ ធ្វើសកម្មភាពឆក់៥ករណី បញ្ជូនទៅតុលា

ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជូនក្រុមជនសង្ស័យ៥នាក់ ដែលតែងធ្វើសកម្មភាពឆក់យកទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមដងផ្លូវបណ្តាលអោយជនរងគ្រោះជាច្រើននាក់មានរបួស ទៅតុលាការក្រោយពីបង្ក្រាបបាន។

គួរបញ្ជាក់ផងដែរថា នគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៅថ្ងៃទី១៨ ខែ តុលា ឆ្នាំ២០២៤ កន្លងទៅនេះ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញក្រោមការបញ្ជាពីលោកស្នងការរង ប៊ុន សត្យា លោកស្នងការរង លី ប៊ុនអេង ,លោកវរសេនីយ៍ឯក ម៉ម សាវ៉ន នាយនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងចុះបង្ក្រាបដោយផ្ទាល់ និងបានឃាត់ខ្លួនជនសង្ស័យ៥នាក់ជា បន្តបន្ទាប់ ដែលពាក់ព័ន្ធនឹងករណីឆក់ កាបូបនិងទូរស័ព្ទចំនួន០៥ករណីផ្សេងគ្នា៕

អត្ថបទដែលជាប់ទាក់ទង