ទឹកចិត្តជាឪពុក គ្រាន់តែទទួលដំណឹងថា កូនប្រុសច្បង ទាត់បាល់ភ្លាត់ស្នៀត រងរបួសជើង ត្រូវទៅព្យាបាលនៅប្រទេសសាំងហ្កាពួរ
ភ្នំពេញ ៖ សូមជូនពរដល់លោកវរសេនីយ៍ឯក សៀ ទីន បានជាសះស្បើយក្នុងពេលឆាប់ៗ ហើយក្តីកង្វល់របស់ឪពុកម្តាយ ក៏ត្រូវបានកាត់បន្ថយ ដើម្បីមានឱកាស ពេលវេលា បម្រើជាតិ បំពេញតួនាទីភារកិច្ច ។
តើមានមនុស្សប៉ុន្មាននាក់យល់ពីអារម្មណ៍មួយនេះ? ទឹកចិត្តជាឪពុក គ្រាន់តែទទួលដំណឹងថា កូនប្រុសច្បង ទាត់បាល់ភ្លាត់ស្នៀត រងរបួសជើង ត្រូវទៅព្យាបាលនៅប្រទេសសាំងហ្កាពួរ ហើយអវត្តមានខ្លួនឯង ក្នុងនាមជាឪពុកបែរជាមិនបានជូនកូនទៅដោយផ្ទាល់ ព្រោះតែភាពរវល់ក្នុងតួនាទីភារកិច្ចជាចាំបាច់។
សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបង្ហោះលើផេកផ្លូវការ របស់លោក នៅព្រលប់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ យ៉ាងដូច្នេះថា «កីឡានាំមកនូវសុខភាព មិនប្រាកដថាសុខសប្បាយគ្រប់ពេលទេ! កូនប្រុសច្បងខ្ញុំ ទាត់បាល់ភ្លាត់ស្នៀត ក្នុងជំនួបរវាង ក្រុមសិក្ខាកាមកងយោធពលខេមរភូមិន្ទ ដែលបានបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាយោធាអូស្ត្រាលី Vs ក្រុមអនុពន្ធ័យោធាបរទេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា (Military Attaché Corp in Phnom Penh) នារសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានប្អូនប្រុសជូនទៅសាំងហ្កាពួរដើម្បីពិនិត្យនិងព្យាបាលភ្លាមៗ តែក្នុងនាមជាឪពុកបែរជាមិនបានជូនកូនទៅដោយផ្ទាល់ ព្រោះតែភាពរវល់ក្នុងតួនាទីភារកិច្ចជាចាំបាច់។ តើមានមនុស្សប៉ុន្មាននាក់យល់ពីអារម្មណ៍មួយនេះ? ៕