បង្ហោះម៉ូតូតាមដងផ្លូវហេីយថតបង្ហោះក្នុងបណ្តាញសង្គមទៀត ត្រូវបានសមត្ថកិច្ចនគរបាលហៅមកអប់រំ

នៅថ្ងៃទី០២ខែវិច្ឆិកាឆ្នាំ២០២៣ អនុវត្តតាម យោបល់ដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនី យ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែ ន ការងារនគរបាល ព្រហ្មទ័ណ្ឌ លោ ក វរសេនីយ៍ទោ វេ គឹមចត់ អធិការ នគរបាលស្រុកកំរៀង បានដឹកនាំកម្លាំងផ្នែកជំនាញរួមជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋ បាលកំរៀងធ្វើ ការ ស្រាវជ្រាវនិងឃាត់ខ្លួនក្មេងទំ នើងចំនួនពីរនាក់និងម៉ូតូមួយគ្រឿ ង ក្នុងនោះមានឈ្មោះវ៉ាន់ ណេតភេទប្រុស រស់នៅភូមិកំរៀងឃុំកំរៀងស្រុកកំរៀងខេត្តបាត់ដំបង មានមុខរបរ សិស្សនិងឈ្មោះខេង ឡៃភេទប្រុ ស អាយុ—ឆ្នាំរស់នៅភូមិកំរៀង ឃុំកំរៀងស្រុកកំរៀងខេត្តបាត់ ដំបង មានមុខរបរ កសិករ។

ចំពោះមូលហេតុដែលឈានដល់ ការឃាត់ខ្លួននេះគឺកាលពីថ្ងៃទី០១ ខែ វិច្ឆិកា ឆ្នាំ ២០២៣វេលាម៉ោង១៥ និ ង ០០នាទីពួកគេទាំងពីរនាក់បានធ្វេីសកម្មភាពបង្ហោះម៉ូតូនៅតាមដងផ្លូវស្ថិតនៅផ្លូវលេខ៥៩និងនៅ ក្នុងសៃឡូក្នុងភូមិកំរៀង ឃុំកំរៀង ស្រុកកំរៀងខេត្ត បាត់ ដំ បងដោយគេបានថតវីដេអូពីសកម្មភាពបង្ហោះម៉ូតូយកទៅផុសតាមបណ្ដាញសង្គមហ្វេសប៊ុកបង្កឱ្យមានការរិះគន់ពីមហាជន។

ឃេីញសកម្មភាពតាមបណ្តាញសង្គមបែបនេះទេីបសមត្ថកិច្ចធ្វេីការស្រាវជ្រាវនិងនាំខ្លួនមកធ្វេីការ សាកសួរ ហេីយគេបានឆ្លេីយទទួល ស្គាល់ថាបានធ្វេីសកម្មភាពបែបនេះប្រាកដមែន។

ករណីនេះនគរបាលស្រុកបានធ្វើការអប់រំដោយធ្វេីកិច្ចសន្យាបញ្ឈប់ធ្វើសកម្មភាពបង្ហោះម៉ូតូទៀតដោ យ មានអាណាព្យាបាលដឹងឮព្រមទាំងធានាយកទៅលំនៅដ្ឋានវិញដេីម្បីអប់រំបន្ត៕

អត្ថបទដែលជាប់ទាក់ទង