ឯកឧត្តម ប៉ែន បូណា ៖ រាជរដ្ឋាភិបាលកសាងសមិទ្ធផលធំធេងណាស់ ដូច្នេះការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានដឹង ជាសកម្មភាពបុរេសកម្មដែលយើងត្រូវធ្វើជាប្រចាំ
(ភ្នំពេញ)៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា ការងារបុរេសកម្មរបស់យើងជាអ្នកនាំពាក្យ និងអាជ្ញាធរ គឺផ្សព្វផ្សាយសមិទ្ធផលរបស់រាជរដ្ឋាភិបាល និងការងារដែលយើងបានធ្វើឱ្យប្រជាពលរដ្ឋបានដឹង និងបានយល់ច្បាស់ ដើម្បីកុំឱ្យប្រជាពលរដ្ឋចាញ់បោកការឃោសនាភូតកុហកនានា។
ការលើកឡើងនេះ បានធ្វើឡើងក្នុងឱកាសដែល ឯកឧត្តមអញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» ជូនដល់មន្ត្រី និងអ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ស្ពឺ សរុបជាង ៣០០នាក់ កាលពីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ៕
ប្រភព ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល