អ្នកគាំទ្ររំភើបចិត្តយ៉ាងខ្លាំង ក្រោយពីផេកផ្លូវការរបស់ Miss Grand Cambodia បានប្រកាសពីដំណឹងល្អថា កញ្ញា ប៊ី សុធារី នឹងទទួលបានតំណែងថ្មី

ក្រោយពីមានភាពចម្រូងចម្រាស់រវាងស្ថាប័ន MGI និង Miss Grand Cambodia ហើយនោះ កញ្ញា ប៊ី សុធារី ក៏បានបោះបង់សិទ្ធិចូលរួមប្រកួតកម្មវិធី Miss Grand International 2024 ដែលធ្វើបន្តនៅប្រទេសថៃ។ ការបោះបង់តំណែង និង ប្រកាសចាកចេញពីកម្មវិធី MGI 2024 នេះ កញ្ញា ប៊ី សុធារី ត្រូវបានមហាជនខ្មែរគំាទ្រលើកទឹកចិត្តយ៉ាងពេញទំហឹង ព្រោះនាងជាបវរកញ្ញា ដែលហ៊ានតតាំងប្រឆាំងនឹងអ្នកបង្កើតកម្មវិធីម្ចាស់ដើម ដើម្បីមុខមាត់ប្រទេសជាតិរបស់ខ្លួន។

យ៉ាងណាមិញ ការបោះបង់សិទ្ធិក្នុងការចូលរួមប្រកួត Miss Grand International 2024 នេះ អាចនឹងមានអ្នកគាំទ្រមួយចំនួនតូចមានការសោកស្តាយ ព្រោះ ប៊ី សុធារី គឺជាបវកញ្ញាមួយរូបដែលប្រឹងប្រែង និង តស៊ូខ្លាំងលើវិថីបវរកញ្ញានេះ ប៉ុន្តែយ៉ាងណាក៏ដោយការសម្រេចចិត្តរបស់នាងបានធ្វើឱ្យប្រជាជនកម្ពុជាជាច្រើនមានមោទកភាពជាខ្លាំង។

ដោយឡែក កាលពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅនេះ អ្នកគាំទ្រវិស័យបវរកញ្ញា ជាពិសេសអ្នកគាំទ្រកម្មវិធី Miss Grand Cambodia និង កញ្ញា ប៊ី សុធារី មានក្តីរំភើបចិត្តយ៉ាងខ្លាំង ក្រោយពីផេកផ្លូវការរបស់ Miss Grand Cambodia បានប្រកាសពីដំណឹងល្អថា កញ្ញា ប៊ី សុធារី នឹងទទួលបានតំណែងថ្មី។

ក្នុងនោះ ផេកផ្លូវការខាងលើបានរៀបរាប់ថា ៖ «Wow ពិតជារំភើបដែលកញ្ញា ប៊ី សុធារី ទទួលបាន Title ថ្មី អរគុណពុកម៉ែបងប្អូនសម្រាប់ក្ដីស្រឡាញ់ ទំនុកចិត្ត និង ឱកាសនេះ Coming soon …»៕

អត្ថបទដែលជាប់ទាក់ទង