កម្ពុជា ត្រៀមធ្វើជាម្ចាស់ផ្ទះលើកទី ៤ កម្មវិធី Miss Planet International ខែក្រោយ មានបវរកញ្ញា ៧០ ប្រទេសចូលរួម
ធ្មេចបើកៗ កម្មវិធីប្រកួតលំដាប់ពិភពលោក Miss Planet International 2024 បានកៀកនឹងខិតជិតមកដល់ទៀតហើយ ដោយការរៀបចំនៅក្នុងឆ្នាំនេះ កម្ពុជា គឺជាម្ចាស់ផ្ទះជាលើកទី ៤ ហើយ។
ដំណើរនៃការប្រកួតកម្មវិធី Miss Planet International 2024 នេះ ដែរ នឹងមានការចូលរួមពីបវរកញ្ញាជុំវិញពិភពលោកចំនួន ៧០ ប្រទេស ខណៈកាលពីកម្មវិធី Miss Planet International 2023 មានបវរកញ្ញាចូលរួមចំនួនត្រឹម ៥៥ ប្រទេស ប៉ុណ្ណោះ។
ការប្រកួត Miss Planet International 2024 ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះជាលើកទី ៤ នេះដែរ នឹងត្រូវប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយបវរកញ្ញាតំណាងកម្ពុជា ពោលគឺ Miss Planet Cambodia 2024 គឺកញ្ញា ដេត ស្រីនាឌ។
គួរជម្រាបថា កម្មវិធី Miss Planet International គឺជាកម្មវិធីប្រកួតបវរកញ្ញាបង្កើតឡើងដោយស្ត្រីជនជាតិខ្មែរ គឺ លោកស្រី HALLEY AMIN ប្រធាននៃកម្មវិធី MPI និង លោក PEDRO FRANCISCO ជានាយកប្រតិបត្តិ៕